ខេត្តកំពង់ធំ ៖ ភ្លៀងកក់ខែមួយមេលាយលំនឹងខ្យល់កន្ត្រាក់ធ្វើឲ្យរលំផ្ទះ និងរបើកដំបូលប្រជាពលរដ្ឋ ដែលឧប្បត្តិហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិចំនួនពីរ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិខាងលើរួមមាន ផ្ទះជនរងគ្រោះទី១-មានប្តីឈ្មោះ ធិន សាក់ អាយុ៣៧ និងប្រពន្ធឈ្មោះ ស្នាយ វ៉ុន អាយុ៣៧ឆ្នាំ នៅភូមិបឹងរលំ ឃុំសណ្តាន់ មានទំហំ៧ម៉ែត្រគុណនឹង១១ម៉ែត្រ ធ្វើឡើងអំពីឈើប្រក់ក្បឿងត្រូវប៉ើងធ្លាក់ពីលើជើងសសរមកដីជ្រុះក្បឿង និងខូចខាតសម្ភារ, ផ្ទះទី២ជនរងគ្រោះប្តីឈ្មោះ ប៊ូ រិន អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ អ៊ីវ ខុន អាយុ២៩ឆឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រធ្វើអំពីឈើដំបូលប្រក់ក្បឿង បាក់ទាំងស្រុងរាបដល់ដី និងទី៣-សំយ៉ាបស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែងទទឹង៨ម៉ែត្រគុណនឹង១២ម៉ែត្រ បានបាក់ធ្លាក់មកដល់ដី ជនរងគ្រោះទាំងបីរស់នៅភូមិបឹងរលំ និងទី៤-ផ្ទះរបស់ឈ្មោះ ស៊ឹម ស៊ីន អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ឈុន ណេ របើកដំបូល ៕
ចែករំលែកព័តមាននេះ