ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា លោកវរសេនីយ៍ឯង ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បាននាំអំណោយសប្បុរសធម៌របស់មេការកងរាជអាវុធហត្ថខេត្តមកជូនគ្រួសារជនរងគ្រោះ និងចែករំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងនោះក៏មានបច្ច័យរបស់កោះសន្តិភាពផងដែរ ។
គួររំលឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យម្តាយបាក់ជើងពិការ ហើយកូនស្រីតែម្នាក់គត់ក្នុងគ្រួសារត្រូវរថយន្តបែនដឹកដីបុកកិនពីលើក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលស្ថិតនៅចំណុចទល់មុខបញ្ជាការដ្ឋាន ក្នុងតំបន់ប្រតិបត្តិការសឹងខេត្តស្ទឹងត្រែងភូព្រែក ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ