កម្ពុជា-ថៃ ជួបគ្នាជំរុញបើកច្រកទ្វារអន្តរជាតិភ្នំដី
- បាត់ដំបង
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូខេត្តស្រះកែវ ប្រទេសថៃ និងអភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា បានជួបប្រជុំគ្នានៅសាលាខេត្តបាត់ដំបង…
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូខេត្តស្រះកែវ ប្រទេសថៃ និងអភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា បានជួបប្រជុំគ្នានៅសាលាខេត្តបាត់ដំបង…
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូខេត្តស្រះកែវ ប្រទេសថៃ និងអភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា បានជួបប្រជុំគ្នានៅសាលាខេត្តបាត់ដំបង ដើម្បីបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នាឲ្យកាន់តែប្រសើរបន្ថែមទៀត លើបញ្ហាព្រំដែនរវាងខេត្តទាំងពីរ និងគ្រោងដាក់ឲ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ នូវច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ជាមួយច្រកខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ។ កិច្ចពិភាក្សានេះភាគីថៃដឹកនាំដោយលោក ផុនផុត ភេនផាស អភិបាលខេត្តស្រះកែវ ដឹកនាំចូលរួមពីប្រតិភូថៃចំនួន៤៨រូប និងភាគីកម្ពុជាមានលោក ងួន រតនៈ គណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីយោធភូមិភាគទី៥ កងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង មានថ្នាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមកពីមន្ទីរ ស្ថាប័នរដ្ឋនានាជុំវិញខេត្ត កងកម្លាំង មន្ត្រីជំនាញពាក់ព័ន្ធនានាក្នុងខេត្តជាច្រើនរូបទៀត។
ក្នុងជំនួបនេះដែរលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងការស្វាគមន៍ និងរាក់ទាក់បំផុតព្រមទាំងបានឧទ្ទេសនាម សមាសភាពរដ្ឋបាលខេត្តបាត់ដំបង ជម្រាបជូនដល់ប្រតិភូថៃ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តស្រះកែវ ក្នុងបំណងដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីការងាររៀបចំ ពិធីប្រកាសដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែន ច្រកភ្នំដី (គីឡូ១៣) ស្ថិតក្នុងស្រុកសំពៅលូន ទៅជាច្រកអន្តរជាតិគីឡូ១៣វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនោះលោក ផុនផុត ភេនផាស អភិបាលខេត្តស្រះកែវ បានមានមតិស្វាគមន៍ និងបានបង្ហាញសមាសភាព មន្ត្រីជំនាញពាក់ព័ន្ធ ជូនរដ្ឋបាលខេត្តបាត់ដំបង វិញផងដែរ។
ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំង២បានផ្តោតឯកភាពគ្នា ទៅលើចំណុចសំខាន់ៗមានដូចជា ការពង្រឹងកិច្ចសហប្រតិបត្តការរួមគ្នា និងដោះស្រាយបញ្ហានានា តាមតំបន់ព្រំដែនបាត់ដំបង និងខេត្តស្រះកែវ ក្នុងការចេញចូលសម្រាប់ពលករឲ្យមានភាពស្របច្បាប់ ដោយអាចឲ្យមានសិទ្ធប្រើប្រាស់ប័ណ្ណព្រំដែន(Border Pass)ថ្នាក់ខេត្តនៃប្រទេសទាំងពីរ ចៀសវាងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងចាញ់បោកមេខ្យល់ជាដើម។ ហើយលើកតម្លៃប្រាក់ការងារ ពលកម្មប្រចាំថ្ងៃដល់ពលករកម្ពុជាដែលអាចទទួលបានចំនួន៣០៥បាតក្នុងមួយថ្ងៃដូចប្រជាជនថៃដែរ ហើយបន្តជំរុញបើកឲ្យទូលំទូលាយលើវិស័យសុខមាលភាពសម្រាប់អ្នកជំងឺទៅព្យាបាលដោយស្របច្បាប់ឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត និងបន្តការត្រៀមរៀបចំពិធីប្រកាសដាក់ ឲ្យដំណើរការច្រកទ្វារអន្តរជាតិភ្នំដី (គីឡូ១៣)ឲ្យទៅជាច្រកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ៕
ចែករំលែកព័តមាននេះ