Messi ថាខ្លួនឯងអីលូវមិនអាត្មានិយមដូចមុនទេ
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ Barcelona បង្ហើបថាខ្លួនមិនលេងបាល់មួយក្រុមតែឯងទៀតទេ ។ ក្រោយពីស៊ី Chelsea…
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ Barcelona បង្ហើបថាខ្លួនមិនលេងបាល់មួយក្រុមតែឯងទៀតទេ ។ ក្រោយពីស៊ី Chelsea…
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ Barcelona បង្ហើបថាខ្លួនមិនលេងបាល់មួយក្រុមតែឯងទៀតទេ ។
ក្រោយពីស៊ី Chelsea កាលពីថ្ងៃពុធកន្លងមក Messi បានប្រាប់ព័ត៌មាន Marca ថា ខ្លួនមិនអាត្មានិយមដូចមុនទេ ។ នេះដូចជាយើងឃើញស្រាប់នៅកាលប្រកួតជាមួយនឹង Chelsea កីឡាករអាហ្សង់ទីនរូបនេះបានបញ្ជូនបាល់ឲ្យ Ousmane Dembele ស៊ុតបញ្ចូលទី ។ គ្រាប់បាល់នេះគឺជាគ្រាប់បាល់ដំបូងរបស់ Ousmane រកឲ្យ Barcelona ។ ដូចនេះ Messi ពេលនេះរកបាន៣៦គ្រាប់ និងជួយគេស៊ុតបញ្ចូលទីបាន១៦គ្រាប់នៅរដូវកាលនេះ ។
Messi ប្រាប់ Marca ថា «កាលពីមុន ខ្ញុំបានបាល់មកដល់ជើង ខ្ញុំលេងតែឯង ។ តែពេលនេះ ខ្ញុំព្យាយាមលេងដើម្បីក្រុម ។ ទោះបីបាល់ធ្លាក់មកជើងខ្ញុំច្រើនដងក៏ដោយ ក៏ខ្ញុំមិនស៊ុតយកតែឯងទេ ។ និយាយឲ្យស្រួលទៅ គឺខ្ញុំមិនអាត្មានិយមដូចមុនទេ» ៕
ចែករំលែកព័តមាននេះ