ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌប្រពន្ធក្មេង… ឆេះស្លា.ប់ទាំង​ខ្លួន​និងផ្ទះ​

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​ និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ មីនា បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយដុត​សម្លាប់​ខ្លួនឯង​នៅ​លើ​ផ្ទះ​ក្នុងភូមិ​តា​ទែន ឃុំ​ច្រែស ស្រុក​ជុំ​គិរី ។លទ្ធផល​បាន​សម្រេច​ដូច​បំណង…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​ និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ មីនា បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយដុត​សម្លាប់​ខ្លួនឯង​នៅ​លើ​ផ្ទះ​ក្នុងភូមិ​តា​ទែន ឃុំ​ច្រែស ស្រុក​ជុំ​គិរី ។លទ្ធផល​បាន​សម្រេច​ដូច​បំណង ​គឺ​ឆេះ​ផ្ទះ​១​ខ្នង ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ក៏​ក្លាយជា​ចំណី​ភ្លើង​ទាំងអស់ ព្រម​ជាមួយនឹង​សាកសព​ខ្លួនឯង​ដែល​ឆេះ​ខ្លោច ។
បុរស​ដែល​ដុត​ខ្លួនឯង​នោះ​ឈ្មោះ គង់ សឿ​ន អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​តា​ទែន ឃុំ​ច្រែស ស្រុ​ុ​ក​ជុំ​គិរី ជា​មន្ត្រី​យោធា​ចូល​និវត្តន៍ មាន​ប្រពន្ធ​ឈ្មោះ សែ​ម សុខ លី​ន អាយុ​៣៤​ឆ្នាំ ។

តាម​ស្ត្រី​ជា​ភរិយា​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ទឹកនោមផ្អែម ហើយ​តែង​មាន​ទំនាស់​ជាមួយ​គ្រួសារ​ញឹកញាប់ និង​មានការ​ប្រចណ្ឌ​គាត់​ជា​ប្រពន្ធ​ទៀត​ផង ដោយសារ​គាត់​មាន​អាយុ​ចាស់ ។ ការ​ដុត​សម្លាប់​ខ្លួន​នៅ​លើផ្ទះ​នេះ ​បាន​ធ្វើ​ឱ្យ​អណ្តាតភ្លើង​លេប​ត្របាក់​ទាំង​មនុស្ស ទាំង​ផ្ទះ និង​ទ្រព្យ​សម្បត្តិ ខណៈ​គាត់​ជា​ប្រពន្ធ​មិន​បាន​នៅផ្ទះ​ទេ លុះ​ពេល​មក​ដល់​ផ្ទះ​វិញ​ភ្លើង​ឆេះ​ហ្មត់​ទៅ​ហើយ ។ តាម​ប្រភព​ព័ត៌មាន​បន្ថែម​បានឱ្យ​ដឹង​ថា បុរស​ដែល​ដុត​សម្លាប់​ខ្លួន​នេះ មាន​ប្រពន្ធដើម​នៅ​ខេត្តព្រៃវែង ​និង​មានកូន​៦​នាក់ ។

ប្រភព​ដដែល​ថា បុរស​នេះ​ បាន​លែងលះ​ជាមួយ​ប្រពន្ធដើម​ហើយ​ បាន​មក​យកប្រពន្ធ​ក្រោយ​នេះ ​មានកូន​៣​នាក់ ដែល​កូន​បង​អាយុ​១២​ឆ្នាំ និ ង​កូន​ប្អូន​អាយុ​៩​ឆ្នាំ ។ ការ​សម្លាប់​ខ្លួន​នេះ​ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ខណៈ​ដែល​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ ​ហើយ​សង្ស័យ​ថា​ប្រពន្ធ​ក្បត់ចិត្ត ព្រោះ​ប្រពន្ធ​នៅ​ក្មេង​ជាង​ច្រើន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ