Countinho មហាមិត្ត Neymar ថាចាំទទួលជានិច្ចបើចង់មកវិញ
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្លិបអ្នកមានបុណ្យ Philippe Coutinho បានសម្តែងបើកដៃឲ្យ Neymar ប្រសិនបើគេចង់វិលរកក្លិបចាស់…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្លិបអ្នកមានបុណ្យ Philippe Coutinho បានសម្តែងបើកដៃឲ្យ Neymar ប្រសិនបើគេចង់វិលរកក្លិបចាស់…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្លិបអ្នកមានបុណ្យ Philippe Coutinho បានសម្តែងបើកដៃឲ្យ Neymar ប្រសិនបើគេចង់វិលរកក្លិបចាស់ ។
តាមពាក្យចចាមអារាមបានឲ្យដឹងថា Neymar ដែលជាអតីតកីឡាកររបស់ Barcelona មិនសូវជាពេញចិត្តនឹងក្លិបថ្មី PSG ហើយចង់ត្រឡប់មករកក្លិបចាស់វិញ ។ ក្រោយពីឮដំណឹងនេះកីឡាករជាច្រើនដូចជា Ivan Rakitic ក៏បានសម្តែងការស្វាគមន៍ដល់ការចង់ត្រឡប់មកវិញដែរ ។
សម្រាប់ Coutinho ក៏ដូច Rakitic ដែររូបគេបាននិយាយថា «ខ្ញុំមានអារម្មណ៍ដូច Rakitic ។ Neymar ជាកីឡាករអស្ចារ្យ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ពេលបានលេងជាមួយកីឡាករបែបនេះ ។ ប្រសិនបើគេចង់ត្រឡប់មកវិញ ពួកយើងនឹងបើកទ្វារចាំទទួល» ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាមានដំណឹងថា Neymar ចង់ត្រឡប់រកក្លិបចាស់ក៏រូបគេបានរកគ្រាប់បាល់ជូនក្លិបថ្មីបានយ៉ាងល្អផងដែរ ។ ពោលគឺអាចរកគ្រាប់បាន២៩គ្រាប់ក្នុងការប្រកួត៣០ប្រកួត ។ ម្យ៉ាងទៀតខាងថ្នាក់លើរបស់ Barca ក៏បានប្រកែកមិនដឹងឮរឿងចង់បកក្រោយនេះដែរ ៕
ចែករំលែកព័តមាននេះ