ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​រលីង​ទើប​មាន​អគ្គិសនី​ប្រើប្រាស់(មានវីដេអូ)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ទើប​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​ផ្ទះ ហើយ​សមិទ្ធិ​ផល​នេះ ជា​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​ស្រទាប់វណ្ណៈ ។…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ទើប​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​ផ្ទះ ហើយ​សមិទ្ធិ​ផល​នេះ ជា​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​ស្រទាប់វណ្ណៈ ។ ជាមួយ​នោះ​ពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ សូម​ជួយ​ដាក់​អំ​ពូ​ល​ភ្លើង​នៅ​តាម​ដងផ្លូវ​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ ។

ស្ត្រី​ឈ្មោះ នី​ម ថុ​ល អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​សង្កាត់​ខាងលើ​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា​នេះ​ថា​ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ផ្ទះ​របស់​គាត់​ក៏​ដូច​ជា ផ្ទះ​អ្នក​ផ្សេង​ទៀត​នៅ​ក្នុងភូមិ​បាន​ប្រើប្រាស់​ចង្កៀង
ប្រេងកាត ដើម្បី​បំភ្លឺ​នៅ​ពេល​រាត្រី ហើយ​ក្រោយមក​ទៀត ក៏​មាន​ម៉ាស៊ីនភ្លើង​ប​ញ្ជូ​ល​អា​គុយ ដោយ​តាម
ផ្ទះ​នាំ​គ្នា​ទៅ​ទិញ​អា​គុយ​នៅ​ឯ​ផ្សារ​យក​មក​ទុក​ប្រើ ពេល​ណា​អស់​ភ្លើង ត្រូវ​យក​ទៅ​បញ្ចូល​ភ្លើង​តាម​ផ្ទះ
ដែល​មាន​ម៉ាស៊ីនភ្លើង​សម្រាប់​បញ្ឆេះ​បញ្ចូល​អា​គុយ ។

ស្ត្រី​ឈ្មោះ នី​ម ថុ​ល ប្រាប់​បន្ត​ថា ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំ​ដា
ប់​ថ្នាក់​នោះ បាន​រៀបចំ​ដាក់​បង្គោល​បេតុង​អគ្គិសនី ដោយ​បាន​ត​ភ្ជាប់​ពី​ក្រុង​កំពង់ចាម​ចូល​មក​ដល់​ភូមិ
កំពង់​រលីង​លុះ​នៅ​ឆ្នាំ​២០១៧ ទើបបាន​ប្រើប្រាស់ ។ ក្នុង​រដូវប្រាំង​ពេល​ដែល​អាកាសធាតុ​ក្តៅ​ត្រូវ​បាន
ដាក់​កង្ហារ​ចំនួន​០២​គ្រឿង​បក់​ឲ្យ​ត្រជាក់​ខុស​កាលពី​មិន​ទាន់​មាន​អគ្គិសនី ប្រើ​ពេល​ក្តៅ​ដូច​គ្នា​ពិបាក​នឹង
ទ្រាំ ។ ជាមួយនឹង​សមិទ្ធិ​ផល​ទាំងនេះ ពិតជា​មាន​ក្តី​សប្បាយ​រីករាយ តែ​នៅ​ពេល​យប់​ៗ​តាម​ផ្លូវ​មុខ​ផ្ទះ​ងងឹត​មិន​មាន​អំ​ពូ​ល​ភ្លើង​បំពាក់​នៅ​តាម​បង្គោល​ភ្លើង​នោះ​ទេ គាត់​ស្នើ​សុំ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​រៀបចំ
ដាក់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​ផង ។ ដើម្បី​ងាយស្រួល​ដល់​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ធ្វើ​ដំណើរ​នៅ
ក្នុងភូមិ​ពេល​ចេញ​ទៅ​ណា​មក​ណា​នោះ ។

លោក ជុំ គង់ អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​កំពង់​រលីង​ប្រាប់​ថា គាត់​បាន​កើត​នៅ​ភូមិ​នេះ​តែ​ម្តង លុះ​ពេល​ដឹងក្តី
មិន​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នោះ​ទេ នៅ​តាម​ផ្ទះ​នីមួយ​ៗ​មាន​តែ​ភ្លើងចង្កៀង​តែ​ប៉ុណ្ណោះ ហើយ​ប្រជា
ពលរដ្ឋ​ក៏​មិនសូវ​មាន​ប៉ុន្មាន​ដែរ ។ តែ​មក​ដល់​សព្វ​ថ្ងៃនេះ មាន​រហូត​ដល់​ទៅ​រាប់រយ​ខ្នង​ផ្ទះ ឡើង​ពេញ
ភូមិ និង​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ក្នុង​នោះ​មាន​អ្នកខ្លះ​ប្រើ​អស់​ច្រើន និង​ខ្លះ​ទៀត​តិច​ទៅ​តាម​ឧ​បករ
ណ៍​នៅ​តាម​ផ្ទះ​នីមួយ​ៗ ។ រូប​លោក​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​ដោយសារ តែ​អាជ្ញាធរ​បាន​គិតគូរ​តប
ណ្តា​ញ​ភ្លើងអគ្គិសនី​ឲ្យ​មក​ប្រើ ហើយ​គាត់​ក៏​មាន​សំណូមពរ​ដូច​ស្ត្រី​ទី​១​ដែរ ។

លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​រូប​លោក​មក​កាន់​តំណែង​អភិបាលខេត្ត​កំពង់ចាម ដោយ​បាន​យកចិត្តទុកដាក់​រៀបចំ​ពាក់​អំ​ពូ​ល​ភ្លើង ពេល​រាត្រី​ដាក់​នៅ​តាម​បណ្តា​សង្កាត់​ទាំង​បួន​ក្នុង​ក្រុង​កំពង់ចាម​បានជា​ច្រើន​កន្លែង ងាយស្រួល​ដល់​ពលរដ្ឋ​ធ្វើ
ដំណើរ​នៅ​ពេល​យប់​ៗ ។ ជាមួយនឹង​សំណើ​រការ​លើក​ឡើង​ខាងលើ​របស់​ពលរដ្ឋ​ខាងលើ រូប​លោក
រៀបចំ​ចាត់ចែង​ទៅ​តាម​ដំណាក់កាល ព្រោះ​សេចក្តី​ត្រូវការ​មាន​ទំហំ​ធំធេង តែ​ថវិការ​នូវ​មាន​កម្រិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ