ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ចម្រុះ​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ​ចុះ​រុះរើ​សំណង់​ខុសច្បាប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក លី ចិត្ត​និយម ប្រធាន​ការិយាល័យ​គ្រប់គ្រង​អភិវឌ្ឍន៍​សំណង់ នៃ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក លី ចិត្ត​និយម ប្រធាន​ការិយាល័យ​គ្រប់គ្រង​អភិវឌ្ឍន៍​សំណង់ នៃ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​រុះរើ​សំណង់ និង​បង្គោល​បេតុង​ដែល​សាងសង់​មិន​មានច្បាប់​អនុញ្ញាត​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រែក​ធម្មជាតិ ក្នុងភូមិ​០៦ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

លោក លី ចិត្ត​និយម បាន​ឲ្យ​ដឹង​ថា​ម្ចាស់​សំណង់​ខាងលើ​នេះ ឈ្មោះ មុំ វ​ណ្ណា ភេទ​ប្រុស អាយុប្រមាណ​ជា​៥៨​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​នៅ​ក្នុងភូមិ​០៦ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ម្ចាស់​សំណង់​ខាងលើ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ផ្នែក​សំណង់​របស់​រដ្ឋបាល​សាលាខេត្ត​ដែល​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ខាងលើ​មុន​ធ្វើការ​សាងសង់​ត្រូវ​សុំ​ច្បាប់​អនុ​ញ្ញ​ត​ពី​មន្ត្រី​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ចាប់ផ្តើម​សាងសង់​ចៀសវាង​ការ​សាងសង់​ខុស​លក្ខណ​បច្ចេកទេស​បាត់បង់​ចំណី​ព្រែក និង​ប៉ះពាល់​ដល់​បរិស្ថាន ។

លោក លី ចិត្ត​និយម បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ម្ចាស់​សំណង់​ខាងលើ​រឹង​រុះ​មិន​គោរព​តាម​ការ​ណែនាំ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ទើប លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​ឲ្យ​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​ចុះ​មក​រុះរើ​សំណង់​ខុសច្បាប់​ខាងលើ​ចោល​វិញ​ដោយ​មិន​មានការ​តវ៉ា​អ្វី​ឡើយ ។

លោក លី ចិត្ត​និយម តំណាង​ឲ្យ​រដ្ឋបាល​សាលាខេត្ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​មុន​និង​ធ្វើការ​សាងសង់​សំណង់​ផ្សេង​ៗ ចៀសវាង​ការ​ខាតបង់​ដោយសារ​តែ​ការ​សាងសង់​មិន​ត្រឹមត្រូវ​ទៅ​តាម​លក្ខណ​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ ៕

bdr
bty
bty
bty
bty

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ