ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​សារព័ត៌មាន​អាស៊ាន ថៃ​-​កម្ពុជា ប្រគល់​ពានរង្វាន់​សន្តិភាព​ដល់​ឥស្សរជន​៤​រូប

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ប្រគល់​ពានរង្វាន់​សន្តិភាព​ដល់​ឥស្សរជន​សំខាន់​ចំនួន​៤​រូប ដែល​បាន​រួមចំណែក​លើក​ស្ទួយ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​-​ថៃ និង​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ពី​ភាគី​ថៃ​លើ​ទឹកដី​កម្ពុជា ក្នុង​ខេត្តសៀមរាប គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ស៊ី​ធី​អង្គរ​ក្រុង​សៀមរាប​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតី…

ខេត្តបាត់ដំបង ៖ ពិធី​ប្រគល់​ពានរង្វាន់​សន្តិភាព​ដល់​ឥស្សរជន​សំខាន់​ចំនួន​៤​រូប ដែល​បាន​រួមចំណែក​លើក​ស្ទួយ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​-​ថៃ និង​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ពី​ភាគី​ថៃ​លើ​ទឹកដី​កម្ពុជា ក្នុង​ខេត្តសៀមរាប គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ស៊ី​ធី​អង្គរ​ក្រុង​សៀមរាប​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតី លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​មាន​សមាសភាព​អ្នកកាសែត​ថៃ​ចំនួន​៥០​នាក់ និង​អ្នកកាសែត​កម្ពុជា​ចំនួន​៥០​នាក់ ។

ក្រោយ​ពី​អាន​របាយការណ៍​សកម្មភាព​ការងារ​របស់​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន ដែល​ហៅ​កាត់​ថា UMA ដោយ​លោក សុខ សុវណ្ណ រួច​មក លោក ប្រា​ស៊ិ​ត សែន​រុងរឿង អគ្គលេខាធិការ​សហព័ន្ធ​ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​ពី​គោលបំណង​មូលហេតុ នៃ​ការ​រួបរួម​គ្នា​រវាង​អ្នកកាសែត​ថៃ ជាមួយ​កម្ពុជា​កន្លង​មកនេះ គឺ​ចៀសវាង​ការ​ផ្ស​ព្ធ​ផ្សាយ​ខុស​គ្នា​ដែល​ធ្លាប់​មាន​បណ្ដាល​កើតជា​អំពើ​ហិង្សា​ដុត​ស្ថានទូត​ថៃ​កាលពី​ជាង​១០​ឆ្នាំ​មុន​នៅ​កម្ពុជា ហើយ​បាន​ចាប់ផ្តើម​ជួប​គ្នា​លើក​ដំបូង​ដែល​មាន​លោក ឱម ច័ន្ទ​តារា ជា​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន និង​លោក យូ បូរ ជា​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ រួម​គ្នា​ពង្រឹង​ផ្លាស់​ប្តូរ​វិស័យ​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​មានដំណើរ​ការ​ដល់​ថ្ងៃនេះ ក្នុង​នោះ​ក៏​មានការ​ជួយ​ជ្រោមជ្រែង ពី​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឥស្សរជន​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

បន្ទាប់​មក​លោក សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដែល​ជា​ឥស្សរ​ធ្លាប់​ជួយ​ជ្រោមជ្រែង លើក​ស្ទួយ​វិស័យ​សារព័ត៌មាន​កន្លង​មក​នោះ បាន​កោតសរសើរ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​-​ថៃ បាន​រក្សា​ចាប់ដៃ​រួម​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទទួល​បាន​ល​ទ្ឋ​ផល​ល្អ​បន្ត​បាន​រហូត​ដល់​សព្វ​ថ្ងៃនេះ ហើយ​កំពុង​ពង្រីក​វិសាលភាព​ឆ្ពោះទៅ​រក​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ប្រទេស​អាស៊ាន ក្នុង​គោលដៅ​រួម​គ្នា​រក្សាសុខ​សន្តិភាព និង​វិបុល​សុខ​ជូន​ប្រជាជាតិ សង្គម​ជាតិ​ឲ្យ​ទទួល​បានការ​រីក​ចម្រើន និង​ផលប្រយោជន៍​បាន​ដូច​ៗ​គ្នា ។

បន្ទាប់​មក​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ល​ទ្ឋ​ផល​ដែល​កើត​មាន​ដល់​ថ្ងៃនេះ គឺ​ព្រោះតែ​លោក ប្រា​ស៊ិ​ត សែន​រុងរឿង ជា​អ្នកកាសែត​ជើង​ចាស់​ប្រចាំ​ប្រទេស​ថៃ បាន​យកអាយុ​ជីវិត​របស់​គាត់​ជិត​២០​ឆ្នាំ ដើម្បី​ឲ្យ​អ្នកកាសែត​ដែល​មាន​អាជីព​ដូច​គ្នា​រវាង​ថៃ​-​កម្ពុជា បាន​រួមការ​ងារ​ជាមួយ​គ្នា ដែល​កាលនោះ​ប្រៀប​បាន​ដូច​ជា​ស្ពាន​ឫស្សី​មួយ​ប៉ុណ្ណោះ សម្រាប់​ឲ្យ​អ្នកកាសែត​ទាំងអស់​គ្នា​បាន​ឆ្លងកាត់ តែ​ពេល​នេះ​គឺ​មាន​ភាពរឹងមាំ​ប្រៀប​ដូច​ជា​ស្ពានថ្ម (​បេតុង​) សម្រាប់​ឲ្យ​ដើរទៅ​មុខជា​បន្ត​ទៅ​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ជា​ឧទាហរណ៍​អំពី​អ្នកកាសែត​នៅ​ប្រទេស​អា​មេ​រិ​ក​ចំនួន​៩០​ភាគរយ ដែល​កាលពី​ឆ្នាំ​២០១៦ បាន​ចុះ​ផ្សាយ​មិន​គាំទ្រ លោក ត្រាំ ឲ្យ​បាន​ឡើង​កាន់​តំណែង​គ្រប់គ្រង​ប្រទេស​ឡើយ រហូត​ដល់​ពេល​នេះ​ទើប​យើង​បាន​យល់​ដឹង​ថា លោក ត្រាំ បាន​ឡើង​កាន់​អំណាច​ពី​សំឡេង​ឆ្នោត​ពិត​ៗ ទើប​គេ​ឲ្យ​តម្លៃ​អ្នកកាសែត​នៅ​អា​មេ​រិ​ក​កំពុង​ជួប​វិ​បត្ត​ដែល​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ នៃ​ឥទ្ធិពល​នៃ​អ្នក​សារព័ត៌មាន ដូច្នោះ​នេះ​ជា​គំរូ​មួយ​ដែល​នៅ​កម្ពុជា​យើង​វិញ គ្រប់​អ្នកកាសែត​ទាំងអស់​ត្រូវ​បង្កើន​វិជ្ជាជីវៈ បង្កើន​ទំនាក់ទំនង​ដល់​អ្នក​អាន​ឲ្យ​មានការ​ចាប់អារម្មណ៍​បន្ថែម​ទៀត មានការ​គាំទ្រ​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​នៅ​លើ​ពី​ភព​លោក​យើង​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​គ្រប់​អ្នកកាសែត​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ សីលធម៌ សុភាព​រាបសា ទន់ភ្លន់ ឲ្យ​មហាជន​គោរព​ស្រឡាញ់ ហើយ​ក៏​បាន​ទទួលយក​សំណើ​នៃ​ការ​ជួប​គ្នា​១​ឆ្នាំ​ម្តង​នៅ​កម្ពុជា ជាមួយ​អ្នកកាសែត​ថៃ​ផង​ដែរ ។ ចុង​ក្រោយ​ការ​ប្រគល់​បាន​រង្វាន់​ដល់​ឥស្សរ​ជន់​៤​រូប​នោះ​មាន លោក នូវ សុវត្ថិ​រ៉ូ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ធៀង វណ្ណ​រ៉ុ​ង រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ស៊ី​ម វ​ណ្ណា មន្ត្រី​ក្រសួងមហាផ្ទៃ លោក សុខ ភាព មន្ត្រី​ក្រសួងការពារជាតិ ហើយ​បាន​ប្រកាស​ទទួលស្គាល់​គណៈកម្មការ សមាជិក​ទីប្រឹក្សា​របស់​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន ថៃ​-​កម្ពុជា រួច​បញ្ចប់​កម្មវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ