រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន បានព្រមានបិទខារ៉ាអូខេ Coloso ប្រសិនបើរូបភាពអាសអាភាសតាមរយៈវីដេអូឃ្លីបមួយ តាមបណ្តាញសង្គម facebook ដែលកំពុងធ្វើឱ្យមនុស្សជាច្រើនមានការចាប់អាម្មរណ៍ ក្រោយពីបែកធ្លាយនូវរូបភាពអាសអាភាសតាមរយៈវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គម ដោយបង្ហាញពីស្ត្រីវ័យក្មេង ដែលមានសម្រស់ដ៏ស្រស់ស្អាតម្នាក់ស្លៀកតែខោខ្លី អាក្រាតល្វែងខាងលើ បញ្ចេញសុដន់ និងសាច់.សខ្ចី និងមានបុរសម្នាក់មកឈររាំអោបខាងក្រោយ និងធ្វើឱ្យមានការចាប់អារម្មរណ៍យ៉ាងខ្លាំង ពីសំណាក់មនុស្សទូទៅយ៉ាងខ្លាំងនោះ។
មិនតែប៉ុណ្ណោះ ក៏មានបណ្តាញសាព័ត៌មានមួយចំនួនបានដកស្រង់យករូបភាពនេះ យកមកធ្វើការផ្សព្វផ្សាយផងដែរ ដោយបានបញ្ជាក់ថា «រូបភាពអាសាអាភាសមួយនេះ គឺបានកើតឡើងនៅក្នងហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ កូឡូសូ Coloso» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយអាជ្ញាធរ ក៏ព្រមានបិទទីតាំងខាងលើនេះផង
ដែរ «ប្រសិនបើបានរកឃើញរូបភាពមួយនេះ បែកធ្លាយចេញពីក្នុងខារ៉ាអូខេមួយនេះប្រាកដមែននោះ» នេះបើតាមការប្រាប់ឱ្យដឹងនៅថ្ងៃទី ២៣ កុម្ភៈ នេះ ។
លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ក្រោយពីបែកធ្លាយនូវវីដេអូឃ្លីបរូបអាសអាភាសមួយ «ដែលគេបានឃើញមានស្ត្រីម្នាក់ស្លៀកតែខោខ្លី រាំស្រាតដោះអាវបញ្ចេញសុដន់ និង មានបុរសម្នាក់រាំអោបខាងក្រោយផងដែរនោះ និងបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់មនុស្សទូរទៅ និង គ្រប់មជ្ឈដ្ឋានបានស៊ែចែកតៗគ្នាយ៉ាងច្រើនផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ។
មិនតែប៉ុណ្ណោះ ក៏ត្រូវបានសាព័ត៌មានក្នុងស្រុកមួយចំនួន ឬវេបសាយមួយចំនួនផងដែរ នាំគ្នាយកមកចុះផ្សាយថា រូបភាពវីដេអូឃ្លីបមួយនេះ បានបែកចេញពីក្នុងបន្ទប់ខារ៉ាអូខេ មួយដែកមានយីហោ Coloso ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ លោកក៏បានបញ្ជាក់ប្រាប់ទៀតថា ពាក់ព័ន្ធទៅនឹងការបែកធ្លាយរូបភាសអាសអាភាស ដែលធ្វើឱ្យមានការចាប់អារម្មរណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ឬក៏បណ្តាញព័ត៌មានមួយចំនួន យកទៅធ្វើការផ្សព្វផ្សាយបន្តនេះ ។
លោកមិនទាន់បានដឹងថា រូបភាពវីដេអូឃ្លីបមួយនេះ បែកចេញពីទីណាច្បាស់ឡើយ? ដោយសារតែមានរូបភាពតែពីខាងក្នុងបន្ទប់ប៉ុណ្ណោះនោះ ។ ក្រោយពីមានបណ្តាញសារព័ត៌មានមួយចំនួនយកមកចុះផ្សាយថា រូបភាពមួយនេះ ពិតជាបានកើតឡើងនៅក្នុងហាងខារ៉ាអូខេ កូឡូសូ <<Coloso KTV >>ដែលមានទីតាំងខាងលើនោះ ហើយនៅក្នុងថ្ងៃនេះដែរ ក្នុងនាមរូបលោកជាអាជ្ញាធរមូលដ្ឋាន ក៏បានចេញលិខិត អញ្ជើញមួយទៅដល់ម្ចាស់ទីតាំងនោះ ដើម្បីយកទៅធ្វើការសួរនាំផងដែរ ។
មិនតែប៉ុណ្ណោះ អាជ្ញាធររបស់លោកក៏បានត្រៀមរៀបចំគណៈកម្មាធិការចម្រុះមួយក្រុម ដើម្បីចុះទៅធ្វើការត្រួតពិនិត្យទៅតាមបន្ទប់ហាងខារ៉ាអូខេយីហោ «កូឡូសូ » និងបន្ថែមទៀតផងដែរ តែប្រសិនបើកម្លាំងរបស់លោករកឃើញថា «រូបភាពអាសអាភាសមួយនេះ បានកើតឡើងចេញពីខាងរ៉ាអូខេមួយនេះ ពិតប្រាកដមែននោះ អាជ្ញាធរខណ្ឌចំការមននឹងធ្វើការបិទអាជីវកម្មមិនខាន» ។
ចែករំលែកព័តមាននេះ