ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​សេះស តាម​ឆ្នេរសមុទ្រ​កំពុង​រង​ការ​ខូចខាត

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ រូបសំណាក​សាក្សី​សេះស អាជ្ញាធរ​ខេត្ត​កែប បាន​កសាង​ដាក់​តាម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម មួយ​ខ្សែ​នៅ​តាម​ឆ្នេរសមុទ្រ​ខេត្ត​កែប នោះ​បច្ចុប្បន្ន​កំពង់​រង​ការ​ខូចខាត​ប្រេះ​ខឿន​ស្ទើរតែ​ដួល​រលំ​សេះស នោះ​ទៅ​ហើយ​។ ប្រជាពលរដ្ឋ​នៅ​ឃុំ​អ​ង្គោ​ល និង​ឃុំ​ពងទឹក…

ខេត្ត​កែប ៖ រូបសំណាក​សាក្សី​សេះស អាជ្ញាធរ​ខេត្ត​កែប បាន​កសាង​ដាក់​តាម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម មួយ​ខ្សែ​នៅ​តាម​ឆ្នេរសមុទ្រ​ខេត្ត​កែប នោះ​បច្ចុប្បន្ន​កំពង់​រង​ការ​ខូចខាត​ប្រេះ​ខឿន​ស្ទើរតែ​ដួល​រលំ​សេះស នោះ​ទៅ​ហើយ​។ ប្រជាពលរដ្ឋ​នៅ​ឃុំ​អ​ង្គោ​ល និង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​និយាយ​ថា រូបសំណាក់​សេះស​អាជ្ញាធរ​បាន​កសាង​កាល​ឆ្នាំ​២០១៦ តែ​ដល់​ឆ្នាំ​២០១៧ ក៏​បាន​ខូចខាត​ទៅ​វិញ​។

ពលរដ្ឋ​មិន​ហាន​បង្ហាញមុខ​បាន​និយាយ​ថា អាជ្ញាធរ​គួ​តែ​ធ្វើ​សេះស​នោះ​ឡើង​វិញ​ផង បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ សេះស​នោះ​ពិតជា​ដួល​រលំ​ទៅ​លើ​ក្មេង​ៗ​វា​ទៅ​អង្គុយ​លេង​នៅ​ទីនោះ​។ លោកតា អ៊ុ​ង​ញ៉ អាយុ​៨២​ឆ្នាំ ដែល​មានផ្ទះ​ជិត​រូបសំណាក​សេះស បាន​ប្រាប់​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ប្រវត្តិ​ខេត្ត​កែប​វែង​ឆ្ងាយ​ណាស់ តំណ​គ្នា គេ​បាន​និយាយ​ថា មាន​ស្ដេច​ព្រះបាទ​អង្គឌួង បាន​ជិះសេះ​មក​លេង​សមុទ្រ តែ​ក៏​ជួប និង​ដំរី​ហើយ​សេះ​ក៏​ភ័យ​ខ្លាច​ដំរី​ក៏​រត់​ទាល់តែ​ធ្លាក់​កែប នៅ​លើ​ខ្នង​សេះ​ចោល​នៅ​សមុទ្រ​នោះ គេ​ក៏​ចាប់​ហៅ​ត​ៗ​គ្នា​ថា​កែប​ៗ​ណឹ​ង​ទៅ​។

លោក ម៉​ម ទូច ប្រធាន​មន្ទីរ​សា​ធា​ណៈ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​កែប ធ្លាប់​បាន​និយាយ​ប្រាប់​ថា គម្រោង​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ចាប់ពី​សង្កាត់​កែប ទៅ​ដល់​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច​ខេត្តកំពត​។ តែ​ទោះជា​បែប​ណា​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​នេះ​គ្រោង​នឹង ក្រាល​កៅស៊ូ រហូត​មក​ដល់​ពេល​នេះ​មានការ​ខូច​អស់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ