ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះគ្រាប់​បាល់​របស់ Ronaldo តិច​ជាង Messi តែ​ CR7 នៅតែនាំមុខរឿងមួយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​រដូវ​កាល​នេះ​គឺជា​រដូវ​អាក្រក់​ជាងគេ​សម្រាប់ Ronaldo តាំងពី​ចូល​មក​លេង​នៅ​ក្លិប​អធិរាជ​ស Real Madrid ក្តី​ក៏​យើង​អាច​និយាយ​ថា គេ​រក​គ្រាប់​បាល់​បាន​ប្រសើរ​ជាង…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​រដូវ​កាល​នេះ​គឺជា​រដូវ​អាក្រក់​ជាងគេ​សម្រាប់ Ronaldo តាំងពី​ចូល​មក​លេង​នៅ​ក្លិប​អធិរាជ​ស Real Madrid ក្តី​ក៏​យើង​អាច​និយាយ​ថា គេ​រក​គ្រាប់​បាល់​បាន​ប្រសើរ​ជាង Messi ដែរ ។

ចាប់តាំងពី​ដើមរដូវ​កាល​មក​ដល់​ពេល​នេះ​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៧ រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​២៥​ប្រកួត​ក្នុង​ការ​ប្រកួត​២៩​ប្រកួត ។ ដូចនេះ​យើង​អាច​ទាញ​ជា​មធ្យម​មក​ថា គេ​អាច​រក​គ្រាប់​បាល់​០.៨៦​គ្រាប់​ក្នុង​មួយ​ប្រកួត ។

សម្រាប់ Messi វិញ​ដែល​យើង​មើលឃើញ​ថា រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​តាម​ពិត​ទៅ​មិន​ច្រើន​ដូច​ជា​ភ្នែក​យើង​មើលឃើញ​នោះ​ទេ ។ នេះ​ក៏​ព្រោះតែ​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​២៧​គ្រាប់ ក្នុង​ការ​ប្រកួត​៣៨​ប្រកួត​ក្នុង​រដូវ​កាល​នេះ ។ គ្រាប់​បាល់​ពិតជា​ច្រើន​ជាង Ronaldo មែនពិត​តែបើ​គិត​ជា​មធ្យម​គឺ​ត្រឹមតែ​០.៧១​គ្រាប់​ក្នុង​១​ប្រកួត​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ