ដឹង Neymar ថាមិចអត់ ប្រសិនបើ PSG ធ្លាក់ពី Champions League ដោយសារ Real
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករឆ្នើមវ័យក្មេង Neymar Jr នឹងនៅលេងឲ្យក្លឹបអ្នកមានបារាំង PSG តទៅទៀត…
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករឆ្នើមវ័យក្មេង Neymar Jr នឹងនៅលេងឲ្យក្លឹបអ្នកមានបារាំង PSG តទៅទៀត…
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករឆ្នើមវ័យក្មេង Neymar Jr នឹងនៅលេងឲ្យក្លឹបអ្នកមានបារាំង PSG តទៅទៀត បើទោះបីជា PSG អាចនឹងធ្លាក់ពីការប្រកួត Champions League ដោយសារ Real Madrid ក៏ដោយ ។ អតីតកីឡាកររបស់ Barcelona រូបនេះបានទទួលការសរសើរ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការប្រកួតជាមួយនឹង Real Madrid កាលពីសប្តាហ៍មុន បើទោះបីជាមិនបានឈ្នះក៏ដោយ ។
ដោយសារតែចាញ់ Real Madrid លើកមុននេះហើយទើបតម្រូវឲ្យ PSG ត្រូវយកលទ្ធផលឈ្នះ Real 2-0 នៅថ្ងៃទី៦ ខែក្រោយនេះ ដើម្បីបន្តឡើងទៅវគ្គបួនក្រុមចុងក្រោយ ។ ដូចនេះជើងទីពីរនេះគឺពិតជាសំខាន់សម្រាប់ PSG ក្នុងការយកឈ្នះ ។
តាម Telefoot បានឲ្យដឹងថា Neymar នឹងនៅបើទោះបីជាត្រូវធ្លាក់ចេញពី Champions League ក្តី ។ បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនថា Neymar មិនសប្បាយចិត្តចំពោះមិត្តរួមក្រុមនិងក្រុមទាំងមូលក្តីក៏ពេលនេះកីឡាករវ័យ២៦ឆ្នាំរូបនេះសម្រេចចិត្តថា នឹងនៅ PSG បន្តទៅទៀតនៅរដូវកាលក្រោយ ៕
ចែករំលែកព័តមាននេះ