ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូតសាធាណរដ្ឋ​កូរ៉េ​ខាងត្បូង​ថ្មី​ប្រចាំ​កម្ពុជា​ប្តេជ្ញាពីបេសកកម្មរបស់ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​អនុញ្ញាត​ឲ្យ​លោក Oh…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​អនុញ្ញាត​ឲ្យ​លោក Oh Nak Young ឯកអគ្គរដ្ឋ​ទូត​សា​ធា​ណ​រដ្ឋ​កូរ៉េ​ខាងត្បូង​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជួប​សម្តែង​ការ​គួរសម​ក្នុង​ឱកាស​​​ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​នៅ​វិមាន​សន្តិភាព ។

លោក​ឯកអគ្គរដ្ឋទូត​ថ្មី​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​បាន​មាន​ប្រសា​ស​ន៏​ថា បេសកកម្ម​របស់​លោក​មក​កាន់​កម្ពុ​ជានា​ពេល​នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រីក និង​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កសាង​លើ​មូលដ្ឋាន​ទំនាក់ទំនង​ដែល​មាន​ស្រាប់ ធ្វើ​យ៉ាងណា​ក្តាប់​ឲ្យ​បាន​នូវ​សក្តានុពល​ទាំង​ឡាយ​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​លើ​គ្រប់​វិស័យ ។ លើស​ពី​នោះ​ទៅ​ទៀត​លោក​ក៏​បាន​ជំរាប​សម្តេច​ផង​ដែរ​អំពី​គោលនយោបាយ​ឆ្ពោះទៅ​កាន់​កូរ៉េ​ខាងត្បូង ទាំងនោះ​សុទ្ធសឹងតែ​គោលនយោបាយ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ទំនាក់ទំនង​ទ្វេភាគី​ក៏​ដូច​ជា​ក្នុង​ក្រប​ខណ្ឌ​មេគង្គ ក៏​ដូច​ជា​អាស៊ាន​ជាមួយ​កម្ពុជា​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Oh Nak Young ហើយ​សម្តេច​ក៏​បាន​សម្តែង​នូវ​ការ​ស្វា​គម​ន៏ និង​អបអរសាទរ​ចំពោះ​លោក Oh Nak Young ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា ។ សម្តេច​បាន​ស្វា​គម​ន៏ និង​យល់​ស្រប​​ជាមួយនឹង​ការ​លើក​ឡើង​របស់​លោក Oh Nak Young ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំង​ពីរ​ឈរ​លើ​មូលដ្ឋាន​ទំនាក់ទំនង​ដែល​មាន​ស្រាប់ ពង្រឹង​បន្ថែម​ទៀត​ស្រប​តាម​​សក្តានុពល​ដែល​ប្រទេស​ទាំង​ពីរ​មាន ជា​ពិសេស​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរ​ណ៏​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ