ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្ដៅ​ដី​មរណៈ​របស់​ថៅកែ​កៅ (មានវីដេអូ)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រណ្តៅ​ដី​មរណៈ​របស់​លោក កៅ មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង…

ខេត្តកណ្តាល ៖ រណ្តៅ​ដី​មរណៈ​របស់​លោក កៅ មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នូវ​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​យថាហេតុ​ផ្សេង​ៗ​ទៅ​ថ្ងៃ​មុខ ព្រោះតែ​រណ្តៅ​ដី​មួយ​នេះ​មាន​ជម្រៅ​ជ្រៅ​មហា​សែន​ជ្រៅ មើល​ពីលើ​ទៅ​ឃើញ​គ្រឿងចក្រ និង​ឡាន​ប៉ែន​ធំ​ៗ​ចូល​ទៅ​ដឹក​ដី​ប្រៀប​បីដូច​ជា​កណ្ដុរ​កំពុង​តែ​វា​អ​ញ្ចឹ​ង ។ ទោះបីជា​រណ្តៅ​ដី​របស់​លោក​កៅ​នេះ​មាន​ជម្រៅ​ជ្រៅ​ចង់​ដល់​ក្បាល​ប្រេត​ជីក​លើស​ច្បាប់​អនុ​ញ្ញ​ត​យ៉ាងណា​ក៏​ដោយ ក៏​មិន​រំខាន​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ឡើយ ។

ប្រភព​ព័ត៌មាន​និយាយ​ថា បើ​តាម​ផ្លូវច្បាប់​កំណត់​ឲ្យ​ជីក​ជម្រៅ​ត្រឹមតែ​៥​ម៉ែត្រ​ទេ ប៉ុន្តែ​រណ្តៅ​ដី​របស់​លោក កៅ នេះ​ជីក​រហូត​ដល់​ទៅ​ប្រហែល​ជាង​១០​ម៉ែត្រ​ឯណោះ ដែល​ធ្វើ​ឲ្យ​ប្រជា​កសិករ​មាន​ដីស្រែ​បន្តិចបន្តួច​នៅ​ជុំវិញ​ក្បែរ​រណ្តៅ​ដី​នោះ គ្រាន់​ធ្វើ​ស្រូវ​ចិញ្ចឹមជីវិត​មានការ​ព្រួយបារម្ភ​នា​ពេល​រដូវវស្សា​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​ហូរ​ច្រុះ​បាក់​ច្រាំង​ប៉ះពាល់​ដល់​ដីស្រែ​របស់​ពួក​គាត់ តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ ជា​ពិសេស​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​សត្វពាហនៈ និង​កូន​ក្មេង​តូច​ៗ​របស់​ប្រជាពលរដ្ឋ​ដើរ​ឃ្វាលគោ​ក្របី​ធ្លាក់​ចូល​រណ្តៅ​ដី​មរណៈ​នេះ ។

ពាក់​ព​ន្ធ័​បញ្ហា​នេះ លោក ហួត ហួត​ហាក់ ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល​ស្រុក​ខ្សាច់កណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រណ្តៅ​ដី​របស់​លោក កៅ ត្រង់​ចំណុច​ខាងលើ​នេះ គាត់​មានច្បាប់​ត្រឹម​ខេត្ត ក្នុង​ទំហំ​មួយ​ហិ​កតា ដោយ​អនុ​ញ្ញ​ត​ឲ្យ​ជីក​ជម្រៅ​តែ​៥​ម៉ែត្រ​ទេ ។ លោក​ប្រធាន​ការិយាល័យ​បន្ត​ថា បើសិនជា​គាត់​ជីក​លើ​សព​ច្បាប់​អនុ​ញ្ញ​ត​ដូច​អ្នក​ព័ត៌មាន​ប្រាប់​មែន​នោះ ចាំ​ស្អែក​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល ។ ចំណែក​លោក ប៉ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល ក៏​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា រឿង​នេះ​លោក​ពុំ​ទាន់​បានដឹង​ទេ ព្រោះ​ទើប​មក​កាន់​តំណែង​ថ្មី ។ ប៉ុន្តែ​ចាំ​លោក​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​ពិនិត្យ​មើល​ជាក់ស្តែង បើសិន​លើស​ច្បាប់​អនុ​ញ្ញ​ត​មែន លោក​នឹង​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ