ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីរាជការត្រូវបង្កើនធនធាតុមនុស្សទើបបម្រើសេវ៉ាកម្មអោយបានទាន់ពេល និងបំណាច់ឆ្នាំត្រូវមានរង្វាន់លើកទឹកចិត្តដល់មន្ត្រីដែលប្រធានក្រុមប្រឹក្សាខេត្តលើកឡើងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍រាយការថា ការងារអភិវឌ្ឍន៍ធនធានមនុស្សខេត្តបន្ទាយមានជ័យគឺមានមន្ត្រីរាជការសាលាខេត្តមានចំនួន១២៤នាក់ ស្រី៣២នាក់ ហើយត្រូវបានតែងតាំងប្រគល់ភារកិច្ចឆ្នាំ២០១៧-២០១៨នេះបានចំនូន៣១នាក់ស្រី៤នាក់ តំឡើងថ្នាក់១៥០នាក់ ស្រី៤៤នាក់ តំឡើងឋានន្តរសក្តិ១២នាក់ ជ្រើសរើសមន្ត្រីថ្មី១៦រូប ស្រី០៦រូប ជ្រើសរើសមន្ត្រីពន្ធនាគារ៤០រូប ស្រី០៥នាក់ ផ្តល់គ្រឿងឥស្សរិយយសមេដាយការងារ១៩០រូបស្រី២០រូប បណ្តុះបណ្តាល២៨វគ្គមានរយះពេល៩៤ថ្ងៃអ្នកចូលរួម២,៨២៧នាក់ស្រី៧១០នាក់ ។
លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យទទួលបានភាពជោគជ័យគឺការងារអភិវឌ្ឍន៍នៅធនធានមនុស្ស ត្រូវបំរើសេវ៉ាកម្មអោយបានទាន់ពេលនិងទាន់វេលាទទួលការកោតសសើរពីសំណាក់មហាជនទើបជាមន្ត្រីល្អប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌មន្ត្រីរាជការដែលបំរើរាស្គ្រនិងសង្គម ហើយនៅបំណាចឆ្នាំត្រូវគឹតគូរនិងមានរង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការនេះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ចែករំលែកព័តមាននេះ