ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​វត្ត​កំពង់ព្រះ​ត្រេកអរ​ជា​ខ្លាំង​​ពេល​ទទួល​បាន​ព្រះ​វិហារ​ថ្មី​

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រះ​គ្រូ​ចៅអធិការ​វត្ត​កំពង់ព្រះ ព្រះ​នាម អ៊ុំ សុ​គ​ន្ឋ មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មាន​សេចក្តី​រីករាយ​ត្រេកអរ​ជា​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក​នៅ​ពេល​បានឮ​លោក​ជំទាវ​ជា​សប្បុរសជន​បាន​បរិច្ចាគ​ធនធាន​របស់​លោក​ជំទាវ​ផ្ទាល់​សាងសង់​ព្រះ​វិហារ​១​ខ្នង​ប្រគេន​ដល់​វត្ត​កំពង់ព្រះ ដែល​ជា​វត្ត​បុរាណ​មួយ​សង់​លើ​ទីទួល​ពិ​ស្រី​ជ័យ​សុរ​វង្ស​កំពង់ព្រះ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ…

ខេត្តកំពង់ឆ្នាំង ៖ ព្រះ​គ្រូ​ចៅអធិការ​វត្ត​កំពង់ព្រះ ព្រះ​នាម អ៊ុំ សុ​គ​ន្ឋ មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មាន​សេចក្តី​រីករាយ​ត្រេកអរ​ជា​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក​នៅ​ពេល​បានឮ​លោក​ជំទាវ​ជា​សប្បុរសជន​បាន​បរិច្ចាគ​ធនធាន​របស់​លោក​ជំទាវ​ផ្ទាល់​សាងសង់​ព្រះ​វិហារ​១​ខ្នង​ប្រគេន​ដល់​វត្ត​កំពង់ព្រះ ដែល​ជា​វត្ត​បុរាណ​មួយ​សង់​លើ​ទីទួល​ពិ​ស្រី​ជ័យ​សុរ​វង្ស​កំពង់ព្រះ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។

 

ព្រះ​គ្រូ​ចៅអធិការ​បាន​បន្ត​សង្ឃដីកា​ថា ដោយ​មើលឃើញ​ពី​សភាព​ព្រះ​វិហា​ចាស់​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ឱ្យ​ពុ​ទ្ឋ​បរិស័ទ្ទ និង​ព្រះសង្ឃ​ក្នុង​វត្ត​ចូល​គោរព​បូជា​បាន និង​ម្យ៉ាងវិញទៀត​ព្រះ​វិហារ​ចាស់​ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ជាតិ​មិន​អាច​ឱ្យធ្វើ​ការ​ជួសជុល​កែ​លំអរ​បាន​ទៀត​នោះ ទើប​លោក​ជំទាវ សៀង ច​ន្ទ័​ហេង នាយិការ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ ដែល​មាន​និស្ស័យ​នឹង​ព្រះ​ពុ​ទ្ឋ​សាសនា មាន​សទ្ធា​ជ្រះថ្លា​កសាង​ព្រះ​វិហារ​ថ្មី​មួយ ដែល​មាន​ទំហំ​២៦​ម៉ែត្រ​គុណ​នឹង​២៦​ម៉ែត្រ ជា​ព្រះ​វិហារ​មុខ​៤​ដោយ​សង់​ឡើង​ផុត​ពី​ទឹក​នៅ​ចំ​ពីមុខ​វត្ត​កំពង់ព្រះ ។

ក្រោយ​ពី​ទទួល​ដំណឹង​ដ៏​សែន​រំភើប​នេះ​ព្រះ​គ្រូ​ចៅអធិការ​បាន​សម្តែង​ទឹកចិត្ត​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ក្នុង​នាម​ព្រះ​អង្គជា​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​ទាំងអស់​គ​ង្គ​នៅ​វត្ត​កំពង់ព្រះ​ក៏​ដូច​ជា​ពុ​ទ្ឋ​បរិស័ទ្ទ ចំណុះ​ជើងវត្ត​កំពង់ព្រះ​ទាំងមូល សូម​ថ្លែងអំណរគុណ​ជា​អនេកប្បការ​ដល់​លោក​ជំទាវ សៀង ច​ន្ទ័​ហេង និង​ឯកឧត្តម​លោក​ជំទាវ​ទាំងអស់ សូម​លោក​ជំទាវ និង​ឯកឧត្តម ជួប​នូវ​ពុ​ទ្ឋ​ពរ ទាំង​៥​ប្រការ​គឺ អាយុ វណ្ណៈ​សុខៈ ពល និង​ប​ដិ​ភានៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ