ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់ ស្លា.ប់​ដោយសារ​បែប​ហ្នឹង

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់ នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​ប្រហែល​០២​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ខណៈ​មាន​ជម្ងឺ​ប្រចាំ​កាយ​(​ជម្ងឺ​ទឹកនោមផ្អែម និង​លើសឈាម​)…

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់ នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​ប្រហែល​០២​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ខណៈ​មាន​ជម្ងឺ​ប្រចាំ​កាយ​(​ជម្ងឺ​ទឹកនោមផ្អែម និង​លើសឈាម​) ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

ប្រភព​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ SOMMER LOTHAR ភេទ ប្រុស អាយុ​៧៣​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ កាន់​លិខិតឆ្លងដែន​លេខ C៣FT៣F១T៥ ស្នាក់​នៅ លេខ​EI០១៣១៩៥៩៥ ផុតកំណត់​ថ្ងៃ​ទី​០៣ មិថុនា ២០១៨ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្វាយ​ដង្គំ សង្កាត់ ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ​(​ជម្ងឺ​ទឹកនោមផ្អែម និង​លើសឈាម​) ហើយ​នៅ​វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ ដោយ​ស្ថានភាព​ជម្ងឺ​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប រហូត​ដល់​វេលា​ម៉ោង​ប្រហែល​០២​និង​២០​នាទី​ទៀប​ភ្លឺ ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ អម​តុលាការខេត្ត​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​គាំងបេះដូង ។ ប​ច្ច​ប្បន្ន​សាកសព ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​ក្រុម​គ្រួសារ និង​ស្ថានទូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ