ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាការពារភូមិ-ឃុំមានសិទ្ធិបង្ក្រាបរាល់បទល្មើសជាក់ស្តែង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​ការពារ​ចំនួន​២១៣​នាក់​មក​ពី​៦​ឃុំ ក្នុងស្រុក​ភ្នំស្រុក ត្រូវ​បាន​ប្រកាស​​ទទួលស្គាល់​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ រត់​ម៉ូតូឌុប រត់​ឡាន​ឈ្នួល ក្រោម​វត្តមាន​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី​ចាន់ តារា ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​តំណាង​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​ការពារ​ចំនួន​២១៣​នាក់​មក​ពី​៦​ឃុំ ក្នុងស្រុក​ភ្នំស្រុក ត្រូវ​បាន​ប្រកាស​​ទទួលស្គាល់​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ រត់​ម៉ូតូឌុប រត់​ឡាន​ឈ្នួល ក្រោម​វត្តមាន​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី​ចាន់ តារា ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​តំណាង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​លោក យី​ម សំណាង អភិ​ពាល​នៃ​គណៈ​អភិបាលស្រុក​ភ្នំស្រុក អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ផង​ដែរ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលាស្រុក​ភ្នំស្រុក ។

  

បន្ទាប់​ពី​លោក​វរសេនីយ៍ទោ យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ធ្វើ​សេចក្តីរាយការណ៍​ពី​ស្ថានភាព​ភូមិសាស្ត្រ និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នោះ​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន​រួច​មក ។
លោក យី​ម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​លោក​ឧត្តមសេនីយ៍ត្រី ចាន់ តារា ស្នងការ​រង តំណាង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព ក្នុង​មូលដ្ឋាន​កាន់តែ​រឹង​មាំ​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ បាន​រៀបចំ​បង្កើត​កម្លាំង​ប្រជា​ការពារ​នេះ​ឡើង​ដើម្បី​ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ចាន់ តារា ក៏​បាន​បញ្ជាក់​ជូន​អំពី​តួនាទី​ភារកិច្ច​របស់​កម្លាំង​ប្រជា​ការពារ​ថា កម្លាំង​ប្រជា​ការពារ​គឺជា​កម្លាំង​ស្ម័គ្រចិត្ត​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ប៉ុស្តិ៍​រដ្ឋបាល​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

រាល់​កើត​មាន​សភាពការណ៍​នៃ​បទល្មើស​ជាក់ស្តែង​កម្លាំង​ប្រជា​ការពារ​គឺ​ត្រូវ​មាន​ភារកិច្ច​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​ល្មើស​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ឬ​សមត្ថកិច្ច​កង​រាជ​អាវុធ ដើម្បី​មាន​វិធានការ​ក្នុង​ការ​សាកសួរ​ចម្លើយ និង​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ