ការប្រកួតបាល់ទាត់អាល្លឺម៉ង់ប៊ុនដេស្លីហ្គាជុំទី6នៅចុងសប្តាហ៍នេះមាន8ប្រកួត។ ក្រុម Bayern, Bremen ប្រជែងគ្នាយកតំណែងលេខ1ក្នុងតារាង ខណៈ Leverkusen មានប្រៀបជាង Koln ក្នុងទឹកដី។
ថ្ងៃសៅរ៍
Leverkusen(4) V Koln(15)
Leverkusen 2ប្រកួតក្នុងផ្ទះគឺ 1-1-0 ទាត់បាល់បាន1គ្រាប់ តែគ្មានរបូតវិញសោះ។ បីប្រកួតចុងក្រោយគឺលេងស្មើ Dortmund 0-0 ក្នុងទឹកដីឈ្នះ Augsburg 4-1 តែចាញ់ Chelsea 2-0 ក្រៅផ្ទះ។
Koln 2ប្រកួតក្រៅផ្ទះគឺ 1-0-1 ទាត់បាល់បាន5គ្រាប់ និងរបូតវិញ8គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Hamburg 4-3 ចាញ់ Sand hausen 3-2 ក្រៅផ្ទះ និងបន្តចាញ់ Nurnberg 2-1 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Koln ឈ្នះ1 Leverkusen ឈ្នះ7 ស្មើ2។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
09-09 Koln 0-1 Leverkusen
02-10 Leverkusen 0-0 Koln
12-10 Leverkusen 3-2 Koln
04-11 Koln 2-0 Leverkusen
Hamburg(18) V Gladbach(3)
Hamburg 2ប្រកួតក្នុងផ្ទះគឺ 0-1-1 ទាត់បាល់បាន5គ្រាប់ និងរបូតវិញ6គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Luzern 2-2 ចាញ់ Bremen 2-0 តែឈ្នះ Concordia 7-0 ក្រៅផ្ទះទាំងបីប្រកួត។
Gladbach 2ប្រកួតក្រៅផ្ទះគឺ 1-0-1 ទាត់បាល់បាន1គ្រាប់ និងរបូតវិញ1គ្រាប់ដែរ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Wolfsburg 4-1 ក្នុងផ្ទះ ចាញ់ Schalke 1-0 ក្រៅផ្ទះ តែឈ្នះ K Slautern 1-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា 10ប្រកួត Hamburg ឈ្នះ4 Gladbach ឈ្នះ3 ស្មើ3។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
10-09 Hamburg 2-3 Gladbach
03-10 Gladbach 1-0 Hamburg
12-10 Gladbach 1-2 Hamburg
05-11 Hamburg 1-1 Gladbach
Nurnberg(7) V Bremen(2)
Nurnberg 2ប្រកួតក្នុងផ្ទះគឺ 1-0-1 ទាត់បាល់បាន2គ្រាប់ និងរបូតវិញ2គ្រាប់ដែរ។ បីប្រកួតចុងក្រោយគឺលេងចាញ់ Dortmund 2-0 ក្រៅផ្ទះ ឈ្នះ Augsburg 1-0 ក្នុងផ្ទះ និងបន្តឈ្នះKoln 2-1 ក្រៅផ្ទះ។
Bremen 2ប្រកួតក្រៅផ្ទះគឺ 1-0-1 ទាត់ទាល់បាន2គ្រាប់ និងរបូតវិញ2គ្រាប់ដែរ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Hoffenheim 2-1 ស្មើ Union Berlin 2-2 ក្រៅផ្ទះ បន្ទាប់មកឈ្នះ Hamburg 2-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Nurnberg ឈ្នះ2 Bremen ឈ្នះ7 ស្មើ 1។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
10-09 Nurnberg 2-2 Bremen
03-10 Bremen 4-2 Nurnberg
10-10 Bremen 2-3 Nurnberg
03-11 Nurnberg 1-3 Bremen
Hoffenheim(5) V Wolfsburg(13)
Hoffenheim 2ប្រកួតក្នុងផ្ទះគឺ 1-0-1 ទាត់បាល់បាន2គ្រាប់ និងរបូតវិញ2គ្រាប់ដែរ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Augsburg 2-0 ក្រៅផ្ទះចាញ់ Bremen 2-1 ក្នុងផ្ទះ តែឈ្នះ Mainz 4-0 ក្រៅផ្ទះ។
Wolfsburg 3ប្រកួតក្រៅផ្ទះគឺ 1-0-2 ទាត់បាល់បាន4គ្រាប់ និងរបូតវិញ7គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Gladbach 4-1 ចាញ់ Freiburg 3-0 ក្រៅផ្ទះ តែឈ្នះ Schalke 2-1 ក្នុងផ្ទះ។
ប្រវត្តិជួបគ្នា 6ប្រកួតគឺ៖
11-08 Hoffenheim 3-2 Wolfsburg
05-09 Wolfsburg 4-0 Hoffenheim
11-09 Hoffenheim 1-2 Wolfsburg
04-10 Wolfsburg 4-0 Hoffenheim
12-10 Wolfsburg 2-2 Hoffenheim
05-11 Hoffenheim 1-3 Wolfsburg
Hertha(8) V Augsburg(16)
Hertha 2ប្រកួតក្នុងផ្ទះគឺ 1-0-1 ទាត់បាល់បាន1គ្រាប់ និងរបូតវិញ1គ្រាប់ដែរ។ បីប្រកួតចុងក្រោយគឺលេងស្មើ Hannover 1-1 ក្រៅផ្ទះឈ្នះ Stuttgart 1-0 ក្នុងផ្ទះ និងឈ្នះ Dort mund 2-1 ក្រៅផ្ទះ។
Augsburg 2ប្រកួតក្រៅផ្ទះគឺ 0-1-1 ទាត់បាល់បាន1គ្រាប់ និងរបូតវិញ2គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Hoffenheim 2-0 ក្នុងផ្ទះ ចាញ់ Nurnberg 1-0 ក្រៅផ្ទះ និងចាញ់ Leverkusen 4-1 ក្នុងផ្ទះ។
ប្រវត្តិជួបគ្នា 2ប្រកួតគឺ៖
12-10 Augsburg 1-1 Hertha
05-11 Hertha 2-1 Augsburg
K Slautern(17) V Mainz(12)
K Slautern 2ប្រកួតក្នុងផ្ទះគឺ 0-1-1 ទាត់បាល់បាន1គ្រាប់ និងរបូតវិញ4គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Bayern3-0 ឈ្នះ Wehen 1-0 ក្នុងផ្ទះ តែចាញ់ Gladbach 1-0 ក្រៅផ្ទះ។
Mainz 2ប្រកួតក្រៅផ្ទះគឺ 1-1-0 ទាត់បាល់បាន3គ្រាប់ និងរបូតវិញ2គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Hannover 1-1 ស្មើ Karlsru her 1-1 ក្រៅផ្ទះ បន្ទាប់មកចាញ់ Hoffenheim 4-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Mainz ឈ្នះ5 K Slautern ឈ្នះ1 ស្មើ4។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
08-08 Mainz 3-3 K Slautern
02-08 K Slautern 1-1 Mainz
09-10 Mainz 2-1 K Slautern
01-11 K Slautern 0-1 Mainz
ថ្ងៃអាទិត្យ
Hannover(9) V Dortmund(11)
Hannover 3ប្រកួតក្នុងផ្ទះគឺ 1-2-0 ទាត់បាល់បាន4គ្រាប់ និងរបូតវិញ3គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Mainz 1-1 ក្នុងផ្ទះចាញ់ Stuttgart 3-0 ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Standard 0-0 ក្នុងផ្ទះ។
Dortmund 2ប្រកួតក្រៅផ្ទះគឺ 0-1-1 គ្មានស៊ុតបាល់បាន1គ្រាប់សោះ តែរបូតវិញ1គ្រាប់។បីប្រកួតចុងក្រោយគឺលេងស្មើ Leverkusen 0-0 ក្រៅផ្ទះ ចាញ់ Hertha 2-1 បន្ទាប់មកលេងស្មើ Arsenal 1-1 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា 10ប្រកួត Hannover ឈ្នះ4 Dortmund ឈ្នះ3 ស្មើ3។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
09-09 Hannover 1-1 Dortmund
02-10 Dortmund 4-1 Hannover
11-10 Hannover 0-4 Dortmund
04-11 Dortmund 4-1 Hannover
Schalke(6) V Bayern(1)
Schalke 2ប្រកួតក្នុងផ្ទះ គឺ 2-0-0 ទាត់បាល់បាន6គ្រាប់ និងរបូតវិញ1គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Obehausen 5-2 ចាញ់ Wolfsburg 2-1 បន្ទាប់មកស្មើ Steaua 0-0 ក្រៅផ្ទះ។
Bayern 2ប្រកួតក្រៅផ្ទះគឺ 2-0-0 ទាត់បាល់បាន4គ្រាប់ តែគ្មានរបូតវិញសោះ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ K Slautern 3-0 ឈ្នះ Frei burg 7-0 ក្នុងផ្ទះ និងបន្តឈ្នះ Villarreal 2-0 ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Schalke ឈ្នះ3 Bayern ឈ្នះ6 ស្មើ1។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
08-10 Bayern 2-0 Schalke
12-10 Schalke 2-0 Bayern
03-11 Bayern 0-1 Schalke
04-11 Bayern 4-1 Schalke
ចែករំលែកព័តមាននេះ