ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពាន​រង្វាន់​​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី​៤ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពាន​រង្វាន់​​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី​៤ ឆ្នាំ​២០១៧ ទាល់តែ​បាន បន្ទាប់​​ពី​យកឈ្នះ​លើ​ក្រុម​ណា​ហ្គា​វើ​ល ៣-០ ក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​យប់​ថ្ងៃ​ទី​២៧ ធ្នូ កន្លង​មកនេះ ។

នៅ​ក្នុង​តង់​ទី​១ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ធ្វើ​បាន​យ៉ាង​ល្អ​តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​​ទី​ក្រុម​ណា​ហ្គា​វើ​ល​នាំមុខ​មុន​ចំនួន​២​គ្រាប់​ដោយ​កីឡាករ សុខ សំណាង នៅ​នាទី​ទី​២២ និង​នាទី​ទី​៣១ ។ ចំណែក​ក្រុម​ណា​ហ្គា​វើ​ល​វិញ​បាន​ព្យាយាម​លេង​វាយបក​ដើម្បី​រក​គ្រាប់​បាល់​សង​វិញ តែ​គ្មាន​សំណាង​ទាល់តែ​សោះ​រហូត​ដល់​ចប់​តង់​ទី​១​នៅ​តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​គូប្រកួត​បាន​ដដែល ។

ចូល​ដល់​តង់​ទី​២ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​បន្ត​គ្រប់គ្រង​បាល់​បាន​យ៉ាង​ល្អ​បើ​ទោះជា​ក្រុម​ណា​ហ្គា​វើ​ល​ព្យាយាម​លេង​វាយបក​យ៉ាងណា​ក៏​ដោយ និង​មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ជា​ញឹកញាប់​ទៀត​ផង​គ្រាន់តែ​មិន​បាន​សម្រេច ។ រហូត​ដល់​នាទី​ទី​៦៥ កីឡាករ ហ៊ួ​យ ផ​ល្លី​ន រកបាន​គ្រាប់​បាល់​ទី​៣​ឱ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​យកឈ្នះ​ក្រុម​ណា​ហ្គា​វើ​ល​ដោយ​លទ្ធផល​៣-០ ។

ក្នុង​ការ​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​យក​ឈ្នះ​ក្រុម​ណា​ហ្គា​វើ​ល​៣​លើក​ជាប់​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​គ្រង​តំណែង​ជើងឯក​មួយ​នេះ ។ លើក​ទី​១​នៅ​ឆ្នាំ​២០១២ យកឈ្នះ​ណា​ហ្គា​វើ​ល ២-១ លើក​ទី​២​ឆ្នាំ​២០១៥​យកឈ្នះ​ណា​ហ្គា​វើ​ល​២-១​និង​លើក​ទី​៣​នេះ​យកឈ្នះ​ណា​ហ្គា​វើ​ល​៣-០ ដូច្នេះ​ក្រុម​ណា​ហ្គា​វើ​ល​បាន​ត្រឹមតែ​ទទួល​ចំណាត់​ជា​ជើងឯក​រង​ប៉ុណ្ណោះ ។ រីឯ​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​អគ្គិសនី​កម្ពុជា បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​បឹង​កេ​ត​៥-៤​ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​ក្រោយ​ពី​លេង​ស្មើ​១-១​នៅ​ក្នុង​ម៉ោង​៩០​នាទី​រួច​មក​នោះ ។

ចំពោះ​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​ក្រុម​ជ័យ​លា​ភី​វិញ លេខ​១​ទទួល​បាន​ពាន​១ មេ
ដាយ​មាស និង​ប្រាក់​រង្វាន់​៨០​លាន​រៀល លេខ​២​ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​៤០​លាន​រៀល និង​លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ ​និង​ប្រាក់​​រង្វាន់​២០​លាន​រៀល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ