*ឆ្នាំ១៨១២
-កងទ័ពបារាំងក្រោមការដឹកនាំរបស់ណាប៉ូឡេអុង បានវាយចូលដល់វិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ។
*ឆ្នាំ១៨២១
-ប្រទេស៥រួមមានក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ, ហុងឌូរ៉ាស់, នីការ៉ាហ្គា និងកូស្តារីកា បានប្រកាសឯករាជ្យរួមគ្នាពីប្រទេសអេស្ប៉ាញ ។
*ឆ្នាំ១៩៤៧
-ខ្យល់ព្យុះទីហ្វុង Kathleen បានបោកបក់មកពីតំបន់ Kanto ក្នុងប្រទេសជប៉ុនដែលបានសម្លាប់មនុស្សចំនួន១.០៧៧នាក់ ។
*ឆ្នាំ១៩៥២
-អង្គការសហប្រជាជាតិបានផ្តល់តំបន់អេរីត្រេ ទៅឱ្យប្រទេសអេត្យូពី ។
*ឆ្នាំ១៩៨១
-ប្រទេសវ៉ានូទូ បានក្លាយសមាជិករបស់អង្គការសហប្រជាជាតិ ។
*ឆ្នាំ២០០៩
-ប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី មេដវេដេវ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទរារាំងប្រទេសរុស្ស៊ី មិនឱ្យចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក ។
*ឆ្នាំ២០១០
-កងកម្លាំងរបស់អេត្យូពី ដែលមានការគាំទ្រដោយប្រទេសសូម៉ាលី បានសម្លាប់សមាជិកឧទ្ទាម របស់ពួករណសិរ្យរំដោះជាតិអូហ្គាដិន ចំនួន១២៣នាក់នៅភាគខាងកើតនៃប្រទេស និងចាប់ខ្លួនពួកឧទ្ទាមបាន៩០នាក់ ។
-ការសិក្សាមួយក្នុងប្រទេសចិនបង្ហាញថា ៩០ភាគរយនៃចំនួនប្រជាជនបានជំទាស់ទៅនឹងការដំឡើងអាយុចូលនិវត្តន៍ ។ ការចូលនិវត្តន៍ក្នុងប្រទេសចិនត្រូវបានកំណត់អាយុ៦០ឆ្នាំសម្រាប់បុរស និង៥០-៥៥ឆ្នាំសម្រាប់ស្ត្រី៕
ចែករំលែកព័តមាននេះ