នាំគ្នាដាំបន្លែឲ្យបានច្រើន ចៀសវាងការធ្វើការចំណាកស្រុក
- ព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះជួបសំណេះសំណាល…
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះជួបសំណេះសំណាល…
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយកសិករអ្នកដាំបន្លែនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តម ជា សុមេធី បានជំរុញលើកទឹកចិត្តដល់កសិករដាំបន្លែគ្រប់ប្រភេទឲ្យបានច្រើនបន្ថែមទៀត សម្រាប់នាំទៅកាន់ទីផ្សារនានាក្នុងខេត្ត និងទៅទីក្រុងភ្នំពេញ ដែលរបរនេះ វាអាចឱ្យយើងអាចទទួលបានប្រាក់ចំណូលខ្ពស់ ចៀសវាងការធ្វើការចំណាកស្រុក ដែលអាចជួបហានិភ័យខ្ពស់ ព្រមទាំងនៅឆ្ងាយពីផ្ទះ និងគ្រួសារ។ ជាមួយគ្នានេះដែរឯកឧត្តម បានណែនាំដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឲ្យជួយបណ្តុះបណ្តាលកសិករ បន្ថែមទៀត ទាក់ទងទៅនឹងផ្នែកបច្ចេក និងជួយរកទីផ្សារ ដើម្បីរក្សាតម្លៃបន្លែឲ្យមានស្ថិរភាព ហើយត្រូវលើកទឹកចិត្តកសិករឲ្យដាំបន្លែណាដែលគ្មានសារធាតុគីមីផងដែរ។
បើតាមការលើកឡើងរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា កសិករនៅស្រុកពាមជរ បច្ចុប្បន្នបាន និងកំពុងដាំបន្លែនៅលើផ្ទៃដីជាង ៨០០ហិកតា ដែលមានបន្លែចំនួន១៦មុខ និងបាននាំចេញទៅលក់ទៅកាន់ទីផ្សារនានាក្នុងខេត្ត និងទៅរាជធានីភ្នំពេញ ហើយក៏បាននាំចេញទៅខេត្តផ្សេងៗផងដែរ។ ជាមួយគ្នានោះខាងមន្ទីរ ក៏បានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្ម ដល់ពលរដ្ឋក្នុងការបង្កបង្កើនផលថែមទៀតផង។ លោក ចាន់ សាវៀន កសិករដាំបន្លែ និងមានទីលំនៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមជរ បានលើកឡើងថា បច្ចុប្បន្ននេះ ការដាំបន្លែរបស់ពួកគាត់ គឺទទួលបានប្រាក់ចំណេញច្រើនជាងការដាំស្រូវ បើប្រៀបធៀបទំហំដីប៉ុនគ្នា។
លោកបន្តថា សម្រាប់បន្លែស្ពែ១ហិកតា អាចលក់បានជាមធ្យម ៣០លាន រៀល ហើយបើយើងទូទាត់ថ្លៃចំណាយទៅ គឺអាចចំណេញបានជាមធ្យមចាប់ពី ១០លានរៀល ទៅ ២០លានរៀល ក្នុងមួយឆ្នាំ អាស្រ័យលើការថែទាំគួបផ្សំនឹងបច្ចេកទេស។ ក្នុងនោះលោកក៏បានថ្លែងអំណរអរគុណចំពោះឯកឧត្តមអភិបាលខេត្តព្រៃវែង ដែលបានលើកទឹកចិត្តដល់កសិករ និងបានជំរុញឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើការបង្រៀនបណ្តុះបណ្តាលអំពីបច្ចេកទេស ធ្វើឲ្យដំណាំទទួលបានទិន្នផលខ្ពស់ រីឯគុណភាពក៏ល្អប្រសើបានប្រាក់ចំណូលប្រចាំគ្រួសារ ធ្វើឲ្យពលរដ្ឋមួយចំនួនមានការងារធ្វើ កាត់បន្ថយចំណាកស្រុក៕
ចែករំលែកព័តមាននេះ