រាជធានីភ្នំពេញ ៖ នៅខណៈពេលនេះមានអគ្គិភ័យមួយបាននឹងកំពុងឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិផ្សារកំបូល សង្កាត់ផ្សារកំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពបានឲ្យដឹងជាបឋមថា ផ្ទះដែលអគ្គិភ័យកំពុងឆាបឆេះនេះមានចំនួន២ខ្នង ទី១គឺឈើលើថ្មក្រោម ទទឹង៦ម៉ែត្រ គុណនឹង បណ្តោយ៧ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ផន មឿន ភេទស្រី អាយុ៦១ឆ្នាំ ជាអ្នកលក់បង្អែម និងមួយខ្នងទៀតជាផ្ទះតៀមឈើប្រក់ស័ង្កសី មានទំហំដូចគ្នា មានម្ចាស់ឈ្មោះតុប ចាន្នី ភេទស្រី អាយុ៥០ឆ្នាំ ជាអ្នកលក់ចាប់ហួយ ។
មូលហេតុដែលបណ្តាលឲ្យឆេះត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីម្ចាស់ផ្ទះដាក់ដាំបាយចោល បណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នងទាំងស្រុង ។ ហើយសមត្ថកិច្ចបានអន្តរាគមន៍ប្រើរថយន្តពន្លត់អគ្គិភ័យអស់១០គ្រឿងទើបពន្លត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលផ្ទះអ្នកដទៃ ៕
បញ្ជាក់ រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅខណៈពេលនេះមានអគ្គិភ័យមួយបាននឹងកំពុងឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិផ្សារកំបូល សង្កាត់ផ្សារកំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។តាមប្រភពបានឲ្យដឹងជាបឋមថា ផ្ទះដែលអគ្គិភ័យកំពុងឆាបឆេះនេះ គឺឈើលើថ្មក្រោម ជាផ្ទះអ្នកបង្អែម ផ្នែកខាងលើជាផ្ទះជួល និងខាងក្រោមគាត់រស់នៅខ្លួនឯង ដែលពេលនេះរថយន្តពន្លត់អគ្គិភ័យប្រមាណជិតដប់គ្រឿងបាញ់ពន្លត់ តែជាអកុសលអគ្គិភ័យត្រូវបានលេបត្របាក់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ