ដុតកម្ទេចចោលទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់
- កំពត
ខេត្តកំពត ៖ មន្ត្រីកាំកុងត្រូលសាខាកំពត-កែប នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ បានធ្វើពិធីដុតបំផ្លាញចោលនូវទំនិញជាគ្រឿងឧបភោគបរិភោគ និងទឹកភេសជ្ជៈគ្រប់មុខ ជាដប,…
ខេត្តកំពត ៖ មន្ត្រីកាំកុងត្រូលសាខាកំពត-កែប នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ បានធ្វើពិធីដុតបំផ្លាញចោលនូវទំនិញជាគ្រឿងឧបភោគបរិភោគ និងទឹកភេសជ្ជៈគ្រប់មុខ ជាដប,…
ខេត្តកំពត ៖ មន្ត្រីកាំកុងត្រូលសាខាកំពត-កែប នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ បានធ្វើពិធីដុតបំផ្លាញចោលនូវទំនិញជាគ្រឿងឧបភោគបរិភោគ និងទឹកភេសជ្ជៈគ្រប់មុខ ជាដប, កញ្ចប់, កំប៉ុង, ធុង, សរុបចំនួន១៨១មុខ ស្នើនឹង១,៧០០គីឡូក្រាម ដែលខូចគុណភាព ហួសកាលបរិច្ឆេទ មិនមានថ្ងៃខែផលិត និងមិនមានកាលកំណត់ត្រឹមត្រូវ គ្មានស្លាកសញ្ញា និងមិនបំពេញតាមលក្ខណៈតម្រូវនៃច្បាប់ ។
ការធ្វើពិធីដុតបំផ្លាញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពនាព្រឹកនេះ បានធ្វើនៅលើទីតាំងមួយកន្លែងត្រង់ចំណុចតារាងយន្តហោះ ទល់មុខវិទ្យាលយ័ព្រះរាជសម្ភារ ស្ថិតក្នុងភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ ក្នុងនោះដែរ ក៏មានវត្តមានថ្នាក់ដឹកនាំក្នុងខេត្ត សមត្ថកិច្ចដែលជាស្ថាបន័ពាក់ព័ន្ធដូចជានគរបាលសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តទាំងពីរ និងមន្ត្រីសាខាកាំកុងត្រូល នៃខេត្តទាំងពីរ ព្រមទាំងមន្ត្រីមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តមួយចំនួនទៀត បានចូលរួមក្នុងពិធីដុតបំផ្លាញនេះផងដែរ ។
តាមប្រសាសន៍លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលបានថ្លែងប្រាប់ឲ្យដឹងថា យោងតាមចំណារឯកភាពលិខិតដុតកម្ទេចចោលលេខ ០២២/២០១៧ តពទ, កពក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ យោងតាមការឯកភាពដុតកម្ទេចចោលរបស់ក្នុងអង្គប្រជុំ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ និងដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការដឹកនាំផ្ទាល់ពីលោក ម៉ក់ ពេព្ររិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល បានផ្តល់អនុសាសន៍ដល់មន្ត្រីកាំកុងត្រូលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ពង្រឹងការងារត្រួតពិនិត្យឲ្យបានជាប្រចាំ ទាំងនៅតាមមាត់ច្រកទ្វារព្រំដែន និងនៅលើទីផ្សារ ដើម្បីធានាឲ្យបាននូវសុខភាពប្រជាជន និងការពារផលប្រយោជន៍អ្នកប្រើប្រាស់ ។ ក្នុងនោះ បានរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ (ឧទាហរណ៍ បើប្រជាជនលោកទិញទំនិញ ដែលខូចគុណភាពយកទៅបរិភោគ បង្កឲ្យឈឺស្កាត់ ដូចជាចុកពោះរាគរុះ ឬបណ្តាលឲ្យចុកពោះក្អួតចង្អោរជាដើម) ។
លោកប្រធានសាខាកាំកុងត្រូល ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តទាំងពីរ មន្ទីរពាណិជ្ជកម្ម នៃខេត្តទាំងពីរ ដែលជានិច្ចកាលបានចុះសហការល្អជាមួយមន្ត្រីកាំកុងត្រូល នាពេលកន្លងមក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានសហការ និងសម្របសម្រួលនូវរាល់កិច្ចការដែលមន្ត្រីសាខាកាំកុងត្រូលចុះអនុវត្តការងារត្រួតពិនិត្យគុណភាពទំនិញជាចំណីអាហារ និងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទ និងខូចគុណភាពនាពេលកន្លងមកនេះផងដែរ និងចុងក្រោយក៏សូមថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាបនដូចជាកងរាជអាវុធហត្ថខេត្ត នគរបាល នៃស្នងការដ្ឋានខេត្ត ដែលបានសហការជាមួយមន្ត្រីសាខាកាំកុងត្រូល នាពេលកន្លងមកសម្រេចបានលទ្ធផលជោគជ័យជាផ្លែផ្កាគួរឲ្យកត់សម្គាល់ ៕
ចែករំលែកព័តមាននេះ