រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា នៅវេលាម៉ោង០២រសៀលថ្ងៃទី០១ ធ្នូនេះ កម្មករ-កម្មការិនីបាននាំគ្នាតវ៉ាបិទផ្លូវសាជាថ្មី ក្រោយពីការចរចាមិនត្រូវគ្នា ដែលពួកគាត់ មិនអាចទទួលយកបានរវាងកម្មករជាមួយតំណាងរោងចក្រ និងថៅកែរួចមក ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ មានកម្មករ-កម្មការនីនៅរោងចក្រស្បែកជើង «ម៉េងដា ហ្វ៊ូតរៀរ អ៊ិនដាសកូអិធីឌី »ចំនួនជាង៥រយនាក់បានធ្វើបាតុកម្មបិទផ្លូវវេងស្រេងទាំងស្រុង ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង ។
ចំពោះមូលហេតុដែលកម្មករកម្មការនីបាតុកម្មដោយសារ មានករណីច្រើន តែអ្វីដែលកម្មករទាំងអស់ទាមទារនោះគឺរោងចក្រផ្លាស់ប្តូរថៅកែ ហើយមិនមានការផ្តល់ដំណឹងជាមុន និងជាពិសេសមិនឲ្យលុយដំណាច់ឆ្នាំជូនពួកគាត់ព្រោះម្នាក់ៗធ្វើការយូឆ្នាំមកហើយ ។
ម្យ៉ាងទៀតរាល់ការផ្លាស់ប្តូរថៅកែនៅតាមរោងចក្រមួយៗត្រួវមានជូនដំណឹងជាមុន និងផ្តល់លុយដំណាច់ឆ្នាំជូនកម្មករទាំងអស់ តែនេះអត់អីបន្តិចសោះ ហើយថែមទាំងកៀបសង្កត់ទៅលើកម្លាំងពួកគាត់ទៀត ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ