ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក់​របស់ Ronaldo ថ្មី ពិតជា​មិន​សរសើរ​មិន​បាន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា រូបសំណាក់​របស់​ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​បញ្ចេញ​ឲ្យ​ឃើញ​ជា​ផ្លូវការ​នៅ​សារមន្ទីរ Real Madrid…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា រូបសំណាក់​របស់​ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​បញ្ចេញ​ឲ្យ​ឃើញ​ជា​ផ្លូវការ​នៅ​សារមន្ទីរ Real Madrid ។ វា​មាន​ភាព​ប្រសើរ​ជាង​រូបសំណាក់​លើក​មុន​នៅ​ព្រ​លាន​យន្តហោះ​ឆ្ងាយ​ណាស់ ព្រោះថា​រូប​ពី​មុន​ហាក់បីដូចជា​មិនមែន Ronaldo អីចឹង ។

កាលពីដើម​ឆ្នាំ រូបសំណាក់​របស់ Ronaldo ត្រូវ​បាន​គេ​ដាក់​តាំងនៅ​ព្រ​លាន​យន្តហោះ Madeira ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ ។ វា​មាន​សភាព​មិន​ដូច Ronaldo ទាល់តែ​សោះ ដល់​ថ្នាក់​ថា​អាក្រក់​ឆ្ងាយ ។ តែ​សម្រាប់​លើក​នេះ គឺ​ពិតជា​មិនធម្មតា ។

ចំពោះ​រូបសំណាក់​លើក​នេះ ត្រូវ​បាន​ដាក់​តាំងនៅ​សារមន្ទីរ Real Madrid ។ វា​ត្រូវ​បាន​ឆ្លាក់​ដោយ​ជាង Navarro Arteaga ដែល​បាន​ធ្វើ​ឲ្យ​រូប​នេះ​ដូច​ទៅ​នឹង Ronaldo ពិត​ៗ ។

ដល់​ថ្នាក់​ថា អ្នកខ្លះ​លើក​ឡើង​ថា រូប​នេះ​សង្ហា​ជាង Ronaldo នៅ​ខាងក្រៅ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ