ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយផង​​កូនផង​ ផ្លាស់​​ប្តូរ​គ្នា​​ម្នាក់​​ម្តង​ ទើបធ្លាយ​នៅពេល​នេះ​

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឪពុកមា​សាច់ថ្លៃ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​សង្ស័យ ថា ​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​ក្មួយ និង​កូនចុង​របស់​ខ្លួន​បន្តបន្ទាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ រឿងរ៉ាវ​នេះ​ត្រូវ​បាន​បែក​ការណ៍​នៅពេល​ដែល​បុរស​ល្មោភកាម​នោះ​ប្រុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​ម្តងទៀត​តែ​មិន​បាន​សម្រេច ។…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឪពុកមា​សាច់ថ្លៃ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​សង្ស័យ
ថា ​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​ក្មួយ និង​កូនចុង​របស់​ខ្លួន​បន្តបន្ទាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ រឿងរ៉ាវ​នេះ​ត្រូវ​បាន​បែក​ការណ៍​នៅពេល​ដែល​បុរស​ល្មោភកាម​នោះ​ប្រុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​ម្តងទៀត​តែ​មិន​បាន​សម្រេច ។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ចំណុច​ភូមិ​ផ្លូវ​គោ ឃុំ​ត្រពាំង​ជោរ ស្រុក​​ឱ​រ៉ា​ល់ ។ ជន​ល្មោភកាម​ខាងលើ​ឈ្មោះ ហង្ស ហ៊ី​ម អាយុ​៤៤​ឆ្នាំ រស់នៅ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ដែល​ត្រូវជា​ឪពុកមា​សាច់ថ្លៃ រីឯ​ក្មេង​ស្រី​រង​គ្រោះ អាយុ​១៧​ឆ្នាំ និង​កូន​ចុង​អាយុ​១៥​ឆ្នាំ ដែល​រស់នៅ​ជាមួយ​គ្នា ។

យោង​តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​គម្រក់​​នោះ​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​គ្មាន​មនុស្ស​ចាស់​នៅផ្ទះ​។ សកម្ម​ភា​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​គឺ​តាំងពី​ឆ្នាំ​២០១៥ ដល់​ដើមឆ្នាំ​២០១៦​មក​ម្ល៉េះ​នៅ​ខណៈ​ដែល​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅផ្ទះ ។

ប្រភព​បាន​បញ្ជាក់​ថា ជន​នេះ​តែងតែ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ផ្លាស់​ប្តូរ​គ្នា​ម្នាក់​ម្តង​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះជា​រឿយ​ៗ ថែម​ទាំង​បាន​លួងលោម និង​គំរាម​មិន​ឱ្យ​ប្រាប់​នរណា​ឡើយ បើ​ហ៊ាន​យក​រឿង​នេះ​ទៅ​និយាយ​ប្រាប់​អ្នក​ដទៃ ខ្លួន​នឹង​សម្លាប់​ពួក​នាង​ចោល​ភ្លាម ។ ដោយ​ខ្លាច​ជន​នេះ​សម្លាប់ ​ទើប​ពួក​នាង​ចេះ​តែ​លាក់​រឿង​នេះ​រហូត​មក តែ​លើក​ចុង​ក្រោយ​នេះ ​ប្រុង​ចាប់រំលោភ​នាង​(​ក្មួយ​ថ្លៃ​)​ម្តងទៀត ​ក៏​បែកធ្លាយ​ដល់​ម្តាយ​នាង។

លោក​វរសេនីយ៍ទោ ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៧​ថា ក្រោយ​ពី​បានដឹង​រឿង​ដែល​ជន​គម្រក់​នោះ​ប្រុង​ចាប់រំលោភ​កូនស្រី​របស់​​ខ្លួន ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ឱ្យ​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍ ។ ក្រោយ​ការ​ដាក់​ពាក្យបណ្តឹង​រួច ជន​ល្មោភកាម​ហាក់​បាន​ដឹង​ខ្លួន​មុន​ក៏​បាន​រត់គេច​ខ្លួន​បាត់​រយៈពេល​៣​ថ្ងៃ ទើប​វិល​ត្រឡប់​ចូល​ភូមិ​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​របស់​លោក​ក្របួច​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ល្មោភកាម​ខាងលើ​រួច ក៏​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​រយៈពេល​៣​ថ្ងៃ ហើយ​ជនសង្ស័យ​ក៏​ព្រម​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​ប្រាកដ​មែន ។ ក្រោយ​ពី​បាន​សារភាព​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​ជជីក​សួរនាំ​បន្ត ស្រាប់តែ​បែកធ្លាយ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​ទៀត គឺ​ជន​នេះ​បាន​រំលោភ​កូនចុង​ខ្លួនឯង​ទៀត​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ​ដែរ​ពោល​គឺ​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ។

ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ពី​ដំណើររឿង​ដំបូង​ថា កាលពី​ថ្ងៃខែ​មិន​ចាំ​ក្នុង​ឆ្នាំ​២០១៥ នៅ​ពេល​ដែល​ម្តាយធំ​មិន​នៅផ្ទះ ស្រាប់តែ​ឪពុកមា​សាច់ថ្លៃ​ដែល​ជា​ឪពុកចុង​ប្អូនជីដូនមួយ​នាង​បាន​វាយ​ធ្វើបាប​ប្អូន​នាង​រហូត​សន្លប់​នៅ​លើ​ផ្ទះ ឃើញ​ដូច្នោះ​នាង​ក៏​ទៅ​ជួយ​មើល​ប្អូន​ស្រាប់តែ​ពេល​នោះ​គាត់​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​តែ​ម្តង ។ ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា ក្រោយ​រំលោភ​នាង​រួច​ហើយ​ក៏​បាន​រំលោភ​ប្អូនជីដូនមួយ​របស់​នាង​ដែល​ត្រូវជា​កូនចុង​ម្តង ។

ចំពោះ​មូលហេតុ​ដែល​នាង​មិន​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​បងប្អូន​និង​ម្តាយ​ដោយសារ​ខ្លាច​ជន​គម្រក់​នេះ​សម្លាប់​ពួក​នាង ។ រហូត​មក​ដល់​ពេល​នេះ​ស្ត្រី​ដែល​ជា​ប្រពន្ធ​ជន​កំហូច​និង​ត្រូវជា​ម្តាយមីង​នៅ​តែ​មិន​ជឿ​ថា​ប្តី​របស់​ខ្លួន​បាន​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​របស់​ក្មួយ​និង​កូនស្រី​ឡើយ ។ មិនតែប៉ុណ្ណោះ​ស្ត្រី​រូប​នេះ​ថែម​ទាំង​ចង់​លក់​គោ​យក​មក​រំដោះ​ប្តី​ពី​គុក​ទៀត​ផង ដោយ​លើក​ឡើង​ថា កូន​ខ្លួន​និង​ក្មួយ​ចេះ​តែ​និយាយ​ទម្លាក់​កំហុស​មក​លើ​ប្តី​របស់​គាត់​ទាំង​យុត្តិធម៌ ។ នៅ​ពេល​ឮ​ម្តាយ​និយាយ​ដូច្នេះ​កូនស្រី​របស់​ខ្លួន​បាន​និយាយ​ប្រាប់​ម្តាយ​ថា ឪពុកចុង​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​នាង​ប្រាកដ​មែន គឺ​ពេល​ដែល​ម្តាយ​មិន​នៅផ្ទះ ។

នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​កោ​សល្យវិច័យ​ហើយ​ដែរ ។ក្រោយ​ធ្វើការ​សាកសួរ​និង​បាន​ចម្លើយ​សារភាព​រួច​មក ជន​សង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​និង​ការពា អនីតិជន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ