ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ត្រូវ​បង្ខំចិត្ត​ប្តូរ​ផ្ទះ ព្រោះ​ខ្លាច​អ្នកគាំទ្រ​ផ្លោះ​ចូល

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា Neymar បាន​ប្តូរ​ផ្ទះ​ស្នាក់​នៅ​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុងប៉ារីស ទៅ​កាន់​កន្លែង​មួយទៀត ព្រោះតែ​ខ្លាច​អ្នកគាំទ្រ​លួច​ចូល ។ Neymar មាន​អារម្មណ៍​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា Neymar បាន​ប្តូរ​ផ្ទះ​ស្នាក់​នៅ​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុងប៉ារីស ទៅ​កាន់​កន្លែង​មួយទៀត ព្រោះតែ​ខ្លាច​អ្នកគាំទ្រ​លួច​ចូល ។

Neymar មាន​អារម្មណ៍​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយសារ​តែ​កន្លង​មក​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លួច​ផ្លោះ​ចូល​ក្នុង​របង​ផ្ទះ​របស់​ខ្លួន ។ ម្យ៉ាងវិញទៀត កន្លង​មកនេះ​ក៏​មាន​បញ្ហា​ខ្លះ​ៗ​កើតឡើង​នៅផ្ទះ​របស់​លោក ដែល​ត្រូវ​មាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​មក​ជួយ ។

នា​ពេល​នេះ Neymar បាន​ប្តូរ​ផ្ទះ​ទៅ​កន្លែង​មួយទៀត​ហើយ ដែល​កន្លែង​នោះ​មិន​ត្រូវ​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​ដូច​លើក​មុន​ទេ ។

គួរ​បញ្ជាក់​ថា Neymar បាន​ផ្លាស់​ទៅ​នៅ​ក្នុង​ទី​ក្រុងប៉ារីស ក្រោយ​ពេល​ចូល​មក​ទ្រនំ​ថ្មី PSG ។ ផ្ទះ​នោះ​ពិតជា​ធំ ហើយ​ពិសេស ដែល​មាន​អាង​ហែល​ទឹក និង​សួនច្បារ​ទំហំ​៥,០០០​ម៉ែត្រការ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ