ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​រន្ធត់​យំ​រហូត​សន្លប់ ពេល​ឃើញ​កូនស្រី​តូច​ក្លាយជា​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គួរ​ឱ្យ​សង្វេគ​ណាស់ កុមារី​ម្នាក់​ទៅ​រៀន​នៅ​សាលា ហើយ​បាន​ទិញ​មី​មួយ​កញ្ចប់​មក​ញ៉ាំ រួច​រត់​លេង​ធម្មតា ស្រាប់តែ​ឈឺពោះ​ក្អួតចង្អោរ​ស្លាប់​តែ​ម្តង ហេតុ​ការណ៍​​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ គួរ​ឱ្យ​សង្វេគ​ណាស់ កុមារី​ម្នាក់​ទៅ​រៀន​នៅ​សាលា ហើយ​បាន​ទិញ​មី​មួយ​កញ្ចប់​មក​ញ៉ាំ រួច​រត់​លេង​ធម្មតា ស្រាប់តែ​ឈឺពោះ​ក្អួតចង្អោរ​ស្លាប់​តែ​ម្តង ហេតុ​ការណ៍​​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

កុមារី​រង​គ្រោះ​ឈ្មោះ ភៀន ឆេ​ង​លៀង អាយុ​៩​ឆ្នាំ ជា​សិស្សសាលា​បឋម​សិក្សា​ហ៊ុន​សែន​ទួល​សុភា​ឃួ​ន មាន​ឪពុក​ឈ្មោះ ផា​ន់ ភៀន អាយុ​៤១​ឆ្នាំ មុខរបរ​លក់​ត្រី​នៅ​ផ្សារ​ព្រៃ​ទា និង​ម្តាយ​ឈ្មោះ ជិន សុខ​ឃឿ​ន អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ភូមិ ឃុំ​ក​ញ្ជាច ស្រុក​ក​ញ្ជា​ច ខេត្តព្រៃវែង ។

ប្រភព​ពី​ម្តាយ​បាន​ប្រាប់​ថា កូន​របស់​គាត់​មាន​តែ​២​នាក់​ប៉ុណ្ណោះ​សុទ្ធតែ​ជា​ស្រី ដោយ​កូន​បង​អាយុ​១៧​ឆ្នាំ និង​កូនស្រី​ពៅ​អាយុ​៩​ឆ្នាំ ហើយ​មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៤​រសៀល​​អ្នកគ្រូ​បង្រៀន​បាន​ទូ​ស័ព្ទ​ប្រាប់​ថា «​កូន​របស់​គាត់​មិនសូវ​ស្រួល​ទេ​» ។ ហើយ​គាត់​បានឱ្យ​ប្តី​ទៅ​សាលា រួច​សួរ​កូន​ថា «​កូន​ឯង​កើត​អី បានជា​ចុកពោះ​» តែ​ក្មេង​ៗ​ទីនោះ​បាន​ប្រាប់​ថា «​ឆេ​ង​លៀង បាន​ទិញ​មី​មួយ​កញ្ចប់​មក​ញ៉ាំ តែ​មិនដឹង​ថា មី​ម៉ា​កអី​ទេ រួច​ក៏​បាន​រត់​លេង ស្រាប់តែ​ចុកពោះ និង​ក្អួត​តែ​ម្តង​» ។

ប្រភព​ពី​ឪពុក​វិញ​បាន​ប្រាប់​ថា បន្ទាប់​មក​គាត់​បាន​ឌុ​ប​កូនស្រី​មក​កន្លែង​លក់ដូរ ដោយ​មិន​ចាប់អារម្មណ៍​ថា ធ្ងន់ធ្ងរ​ទេ ស្មាន​តែ​ឈឺពោះ​ធម្មតា ក៏​លាប​ប្រេងកូឡា​រឹត​ខ្លួន​កូនស្រី​រួច​ឱ្យ​ដេក និង​និយាយ​លេង​ជាមួយ​កូន ហើយ​គាត់​ក៏​លក់​ត្រី​បន្ត​ទៀត ។ លុះ​កន្លះ​ម៉ោង​ក្រោយមក កូន​របស់​គាត់​មាន​អាកា​រៈ​រឹតតែ​ធ្ងន់​ធ ក៏​បញ្ជូន​ទៅ​គ្លីនិក​២៤​ម៉ោង​ជិត​ផ្សារ តែ​គ្រូពេទ្យ​ឃើញ​កូនស្រី​គាត់​ធ្ងន់​ពេក​មិន​បាន​ទទួល​ទេ ដោយ​ប្រាប់​ឲ្យ​យក​ទៅ​មន្ទីរពេទ្យ​ធំ ។ គាត់​ក៏​ដឹក​កូន​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី​តែ​ផ្លូវ​ស្ទះចរាចរណ៍​ពេក ក៏​នាំ​ចូល​ទៅ​មន្ទីរពេទ្យ​ស័ង​ម៉ា​រី​នៅ​មុខ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង តែ​គ្រូពេទ្យ​ប្រាប់​ថា មិន​មាន​សង្ឃឹម​ឡើយ ព្រោះ​ធ្ងន់ធ្ងរ​ទៅ​ហើយ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​បាន​ព្យាយាម​ជួយ​ធ្វើ​ចលនា​មួយ​សន្ទុះ​ក្រោយ ស្រាប់តែ​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ប្រាប់​ថា បន្ទាប់​ពី​កូនស្រី​ដាច់ខ្យល់​ស្លាប់​ធ្វើ​ឱ្យ​ឪពុក​ម្តាយ ព្រមទាំង​បងប្អូន​ញាតិ យំសោក​បោក​ខ្លួន​យ៉ាង​ខ្លាំង ជា​ពិសេស​ឪពុក​ម្តាយ និង​បងស្រី​យំ​រហូត ហើយ​បុរស​ជា​ឪពុក​យំ​ដល់​ដួល​សន្លប់ ចំណែក​ម្តាយ​រកកលនឹង​សន្លប់​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​មក​ដល់​រកតែ​សួរនាំ​មិនកើត​ទេ ដោយសារ​តែ​ឪពុក​ម្តាយ​គិតតែ​ពី​យំសោក​បោក​ខ្លួន ទើប​សមត្ថកិច្ច​ត្រឡប់​ទៅ​វិញ ។ ក្រោយមក​ទើប​គ្រួសារ​សុំ​យក​សព​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក ដោយ​មិន​បាន​ប្តឹង​ទេ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ដែរ ។ ជុំវិញ​ករណី​ស្លាប់​ខាងលើ​សមត្ថកិច្ច​មិន​បានដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​សង្ស័យ​ថា មក​ពី​ពុល​មី​កញ្ចប់ ទើប​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ