សម្រាប់ថ្ងៃទី០៣ កញ្ញា
*ឆ្នាំ១៩៣៣
អ្នកឡើងភ្នំជាតិសូវៀតឈ្មោះYevgeniy Abalakovបានក្លាយជាមនុស្សទីមួយដែលបានឡើងដល់ទីខ្ពស់បំផុតនៃកំពូលភ្នំIsmoil Somoni Peakដែលមានកំពស់៧.៤៩៥ម៉ែត្រក្នុងដែនដីសូវៀត។
*ឆ្នាំ១៩៣៥
លោក Sir Malcolm Campbellជាតិអង់គ្លេសបញ្ជារថយន្តរបស់ខ្លួនបានដល់ល្បឿន៤៨៩,៦៦៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ការបើកបរយ៉ាងលឿននេះក្នុងឱកាសនៃការប្រណាំងរថយន្តនៅ Bonneville Salt Flatsក្នុងរដ្ឋយ៉ូតាសហរដ្ឋអាមេរិក។
លោកបានក្លាយជាមនុស្សទីមួយដែលបានបើកបររថយន្តក្នុងល្បឿនលើស៣០០ម៉ាយ ឬ៤៨២,៧គីឡូម៉ែត្រក្នុងមួយម៉ោង។
*ឆ្នាំ១៩៣៩
ប្រទេសបារាំង អង់គ្លេស អូស្ត្រាលី និងប្រទេសនូវែលសេឡង់បានចងសម្ពន្ធ័មិត្តជាមួយគ្នា ហើយបន្ទាប់មកបានប្រកាសសង្គ្រាមជាមួយប្រទេសអាល្លឺម៉ង់បន្ទាប់ពីប្រទេសនេះបានវាយឈ្លានពានប្រទេសប៉ូឡូញ។
*ឆ្នាំ១៩៤២
អំឡុងមានសង្គ្រាមលោកលើកទី២ លោក Dov Lopatyn បានដឹកនាំការបះបោរក្នុងទីក្រុង Ghetto ប្រឆាំងនឹងនយោបាយអាល្លឺម៉ង់ដែលបញ្ជូនជនជាតិជ្វីហ្វឲ្យទៅរស់នៅក្នុងជំរំ។
*ឆ្នាំ១៩៤៥
មានការអបអរចំនួន៣ថ្ងៃនៅក្នុងប្រទេសចិន។ ពិធីនោះត្រូវបានរៀបចំធ្វើក្រោយពីប្រទេសនេះទទួលបានជ័យជម្នះលើប្រទេសជប៉ុននាថ្ងៃទី៣កញ្ញា គឺជាថ្ងៃដែលគេអោយឈ្មោះថាទិវាជ័យជម្នះលើប្រទេសជប៉ុន។
*ឆ្នាំ១៩៥០
លោក Emilio Giuseppe “Nino” Farina បានក្លាយជើងឯកប្រណាំងរថយន្តFormula Oneដំបូងគេក្នុងពិភពលោកបន្ទាប់ពីបានឈ្នះ ក្នុងការប្រកួតប្រណាំងរថយន្ត Italian Grand Prix ឆ្នាំ១៩៥០នៅទីលានប្រណាំងក្រុង Monza ប្រទេសអ៊ីតាលី។
*ឆ្នាំ១៩៦៧
ប្រទេសស៊ុយអែតបានផ្លាស់ប្តូរការធ្វើចរាចរប្រកាន់ឆ្វេងដៃទៅជាប្រកាន់ស្តាំវិញ។
*ឆ្នាំ១៩៧៦
យានអវកាសរបស់ប្រទេសរុស្ស៊ីឈ្មោះ Viking 2បានចុះចតនៅលើភពព្រះអង្គារ។
*ឆ្នាំ១៩៩៤
ការបែកបាក់ទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ីបានធ្វើឲ្យប្រទេសទាំងពីរនេះដាក់តំរង់គោលដៅអាវុធនុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក។
*ឆ្នាំ១៩៩៧
យន្តហោះរបស់ក្រុមហ៊ុនវៀតណាមឈ្មោះ Vietnam Airlines បានធ្លាក់ក្នុងពេលព្យាយាមចុះចតនៅព្រលានយន្តហោះពោធិចិនតុង។ គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស៦៤នាក់ក្នុងចំណោមអ្នកដំណើរទាំងអស់៦៦នាក់។
*ឆ្នាំ២០០៤
វិបត្តិចំណាប់ខ្មាំងនៅរុស្ស៊ីបានត្រូវបញ្ចប់ក្រោមការបង្ហូរឈាមគ្នាដែលបានធ្វើឲ្យមនុស្សស្លាប់៣៨៥នាក់ ភាគច្រើនជាកុមារ ឯអ្នករបួសមាន៧៨៣នាក់។
សម្រាប់ថ្ងៃទី០៤ កញ្ញា
*ឆ្នាំ១៩២៣
បាឡុងហោះUSS Shenandoahទីមួយរបស់សហរដ្ឋអាមេរិកបានហោះហើរជាលើកទីមួយរបស់ខ្លួន។
*ឆ្នាំ១៩៤១
អំឡុងសង្គ្រាមលោកលើកទី២ នាវាមុជទឹករបស់ប្រទេសអាល្លឺម៉ង់បានបើកការវាយប្រហារជាលើកដំបូងប្រឆាំងនឹងនាវា USS Greer របស់អាមេរិក។ វាជានាវាអាមេរិក ទីមួយដែលទទួលរងការវាយប្រហារក្នុងសង្គ្រាមលោកលើកទី២។
*ឆ្នាំ១៩៥៩
ក្រុមហ៊ុនផលិតរថយន្តហ្វ័តបានផលិតរថយន្តម៉ូដអេសសែល(Edsel)។
*ឆ្នាំ១៩៦៣
យន្តហោះក្រុមហ៊ុនស្វ៊ីសជើងហោះហើរលេខ៣០៦បានធ្លាក់នៅទីក្រុង Dürrenäschប្រទេសស្វ៊ីសស្លាប់មនុស្ស៨០នាក់។
*ឆ្នាំ១៩៦៧
កងទ័ពម៉ារីនអាមេរិកបានពើបប្រយុទ្ធគ្នាជាមួយទ័ពវៀតណាមខាងជើងនៅវាល Que Son Valleyក្នុងសង្កាត់ Khe Sanhក្រុង Hướng Hoá ខេត្ត Quảng Trị។ ការប្រយុទ្ធគ្នានោះបានសម្លាប់កងទ័ពអាមេរិកអស់១១៤នាក់ និងកងទ័ពវៀតណាមអស់៣៧៦នាក់។
*ឆ្នាំ១៩៧១
យន្តហោះក្រុមហ៊ុន Alaska Airlinesជើងហោះហើរ១.៨៦៦នាក់បានធ្លាក់នៅជិតទីក្រុងJuneauដែនដី Alaskaស្លាប់មនុស្ស១១១នាក់។
*ឆ្នាំ១៩៩៥
សន្និសីទស្ត្រីពិភពលោកលើកទី៤ត្រូវបានរៀបចំធ្វើនៅទីក្រុងប៉េកាំងដែលមានអ្នកចូលរួមប្រមាណ៤.៧៥០នាក់មកពី១៨១ប្រទេសក្នុងពិភពលោក។ សន្និសីទបានផ្តោតជាសំខាន់លើតូនាទីស្ត្រី ភាពក្រីក្រ សិទ្ធិមនុស្សនិងអំពើហិង្សាលើស្ត្រីភេទជាដើម។
*ឆ្នាំ១៩៩៦
សង្គ្រាមគ្រឿងញៀននៅប្រទេសកូឡុំប៊ី កងទ័ពបដិវត្តន៍កូឡុំប៊ីបានវាយប្រហារលើមូលដ្ឋានទ័ពរដ្ឋាភិបាលនៅទីក្រុង Guaviare។ សង្គ្រាមនាពេលនោះមានមនុស្សស្លាប់យ៉ាងតិច១៣០នាក់។
*ឆ្នាំ១៩៩៨
ក្រុមហ៊ុន Googleត្រូវបានបង្កើតឡើងដោយលោកLarry PageនិងSergey Brinដែលជានិស្សិតនៃសាកលវិទ្យាល័យ Stanfordសហរដ្ឋអាមេរិក។
*ឆ្នាំ២០០៦
រូងបុរាណដែលមានអាយុ២.១០០ឆ្នាំត្រូវបានគេរកឃើញនៅក្រោមសាកលវិទ្យាល័យ Rogozinក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
*ឆ្នាំ២០០៨
រដ្ឋាភិបាលថៃព្រមព្រៀងរៀបចំធ្វើប្រជាមតិដើម្បីដោះស្រាយវិបត្តិនយោបាយឆ្នាំ២០០៨។
*ឆ្នាំ២០០៩
តាមការសិក្សាបង្ហាញថាសីតុណ្ហភាពនៅទ្វីបអាក់ទិកបានឡើងខ្ពស់បំផុតគឺជាការកើនកំដៅដែលពុំធ្លាប់មានក្នុងរយៈពេល២.០០០ឆ្នាំមកនេះ៕
ចែករំលែកព័តមាននេះ