ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ដោះ​លេង​អ្នកទោស​ជនជាតិ​ខ្មែរ​២​នាក់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​២​នាក់ ដែល​ចោទប្រកាន់​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​២​នាក់ ដែល​ចោទប្រកាន់​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​០៣​ល្ងាច ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង ១.​ឈ្មោះ គៀន ចាន់​សា​រឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិតូច ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត ទាហាន​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ជាប់​ពន្ធនាគារ​នៅ​ខេត្ត​អ៊ូ​ប៊ុ​ន និង​ម្នាក់​ទៀត​ឈ្មោះ ឃួ​ន អ៊ុ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​តា​ឡា​ត់​ខ្វា​យ ឃុំ​តា​ឡា​ត់​ខ្វា​យ ស្រុក​ព្រៃវែង ខេត្តព្រៃវែង ទាហាន​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ អ្នក​ទាំង​២​នាក់​នេះ​ឆ្លង​ដែន​ចូល​តាម​ច្រក​ត្រពាំង​៣ ភូមិ​ត្រពាំង​៣ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្រុម​អាជ្ញាធរ​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​ជាំ បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​២​នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ ដោះ​លេង​ឱ្យ​មាន​សេរីភាព​នាំ​យក​មក​ប្រគល់​ឱ្យ​នោះ សមត្ត​កិច្ច​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ឆ្លង​ដែន​ខុសច្បាប់​តទៅ​ទៀត រួច​ឱ្យ​វិល​ត្រលប់​ទៅ​ឯ​ស្រុក​កំណើត​វិញ ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ