ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់ សុំ​អាវ Ronaldo ទុក​តាំង​ផ្ទះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Spurs បាន​សុំ​អាវ​របស់​ជើង​ខ្លាំង Cristiano Ronaldo ទុក​យក​ទៅ​ដាក់​ស៊ុម​តាំង​ផ្ទះ…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Spurs បាន​សុំ​អាវ​របស់​ជើង​ខ្លាំង Cristiano Ronaldo ទុក​យក​ទៅ​ដាក់​ស៊ុម​តាំង​ផ្ទះ ។

Harry Kane ប្រាប់​ថា​ខ្លួន​បាន​សុំ​អាវ Ronaldo យក​ទៅ​ដាក់​ស៊ុម​តាំង​ផ្ទះ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល H នៃ​ការ​ប្រកួត​ដណ្តើម​យក​ពានរង្វាន់ UEFA Champion Leagues ដែល​លទ្ធផល​ពេល​នោះ​គឺ​ស្មើគ្នា​១​ទល់​នឹង​១ ។

Harry បាន​និយាយ​ថា ៖ “​ខ្ញុំ​បាន​សុំ​អាវ​របស់​គាត់​ទៅ​ដាក់​ស៊ុម​តាំង​ផ្ទះ ។ គាត់​គឺជា​គំរូ​ដ៏​ល្អ​របស់ខ្ញុំ ។ ខ្ញុំ​បាន​ឲ្យ​អាវ​របស់ខ្ញុំ​ទៅ​គាត់​វិញ​ដែរ តែ​មិនដឹង​ថា​គាត់​នឹង​យក​វា​ទៅ​ធ្វើ​អ្វី​ឡើយ ។​”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ