ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានច្បាប់​ឲ្យ​នាំ​ឈើ​ទៅ​ស្រុក​យួន ដែរ​ឬ​អត់ ?

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ បាន​បញ្ជាក់​អំពី​ស្ថាន​ការ​ចុះ​បង្ក្រាប​ឈើ​ហ៊ុ​ប​មូល ក្នុង​បរិវេណ​ក្រុមហ៊ុន​ដែល​គេ​សន្និដ្ឋាន​ថា ជា​ឈើ​ខុសច្បាប់​ជ្រក​ក្រោម​រូបភាព​របស់​ក្រុមហ៊ុន

ខេត្តក្រចេះ ៖ មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ បាន​បញ្ជាក់​អំពី​ស្ថាន​ការ​ចុះ​បង្ក្រាប​ឈើ​ហ៊ុ​ប​មូល ក្នុង​បរិវេណ​ក្រុមហ៊ុន​ដែល​គេ​សន្និដ្ឋាន​ថា ជា​ឈើ​ខុសច្បាប់​ជ្រក​ក្រោម​រូបភាព​របស់​ក្រុមហ៊ុន គឺ​ស្ថានភាព​ការ​បង្ក្រាប​បាន​ពង្រីក​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ។

ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ លោក ឡុ​ង យឹ​ង បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​និង​អាវុធ​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ នេះ បាន​បន្ត​ចូល​ទៅ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន EN Investmen ដើម្បី​បន្ត​នីតិ​វី​ធី​ក៏​ដូច​ជា​បង្កើន​ការ​រុករក​បន្ថែម ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន EN Investmen (​អី អិន អិន​វេ​យ​មិន​) ជា​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ដំណាំ​កៅស៊ូ​ចំនួន​ជាង​១​ពាន់​ហិ​កតា នៅ​ព្រៃ​ក្នុងភូមិ​សាស្ត្រ ឃុំ​កា​បី ស្រុក​ស្នួល ។ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន បាន​ចុះ​បោសសំអាត​ឈើ​ហ៊ុ​ប​មូល​អាណា​ធិ​ប្ប​តេ​យ្យ ដែល​គេ​សន្និដ្ឋាន​ថា ជា​ឈើ​ហ៊ុ​ប​មូល​ខុសច្បាប់​បាន​ចំនួន​ជាង​១០០​ដើម និង​ក៏​នៅ​មាន​គ្រឿងចក្រ និង​រថយន្ត​ធន់​ធំ​ៗ សម្រាប់​ដឹក​ជញ្ជូន​ក្រៅពី​នោះ​ក៏​បាន​ឃាត់ខ្លួន បុរស​ជនជាតិ​វៀតណាម​បាន​៦​នាក់​ផង​ដែរ ។ បើ​ទោះជា​ក្រុមហ៊ុន​នេះ​មាន​ប្រើប្រាស់​សុទ្ធតែ​កម្លាំងយោធា​ស្រុក​ស្នួល ប្រដាប់​ដោយ​អាវុធ ដាក់​យាម​បា​រ៉ា​ស់​ពី​ខាង​មុខ​ក្រុមហ៊ុន​យ៉ាង​តឹង​រឹង​បែប​ណា​ក្តី ។ បើ​ទោះជា​មានការ​លើក​ឡើង​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្នួល​ថា ឈើ​ហ៊ុ​ប​ដែល​បាន​កាត់​ផ្តួល​នេះ ជា​ឈើ​បាន​កាត់​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​ជា​ឈើ​មានច្បាប់​ដែល​បាន​បង់ពន្ធ តាំងពី​ឈើ​នៅ​ឈរ​មុន​កាប់​ផ្តួល​បែប​ណា​ក្តី ក៏​កម្លាំង​អាវុធហត្ថ​នៅ​តែ​បង្កើន​កម្លាំង​ក្នុង​ការ​បន្ត​នីតិវិធី​រក​បទល្មើស​ការ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ​បន្ថែម​ទៀត ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា យុទ្ធនាការ​ចុះ​ទៅ​បោសសំអាត​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​កណ្តាល​ព្រៃស្រោង ជ្រក​ក្រោម​ស្លាក​សញ្ញា​ក្រុមហ៊ុន ទាំង​វត្ថុ​តាង បទល្មើស​ក៏​ដូច​ជា​ឈើ​ចំនួន​ជាង​១០០​ដើម និង​បុរស​ជនជាតិ​វៀតណាម​ជាប់​សង្ស័យ​៦​នាក់ គឺ​កម្លាំង​អាវុធហត្ថ​ខេត្ត កំពុង​តែ​ធ្វើ​សំណុំរឿង​មិន​ទាន់​ចាត់​ប​ញ្ចូ​ន​ទៅ​ណា​នៅឡើយ​ទេ ដោយសារ​ការ​ចុះ​ទៅ​ស្រាវជ្រាវ និង​រុករក​គឺ​នៅ​តែ​បន្ត​ធ្វើ​ឡើង មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ទីតាំង​បទល្មើស​ព្រៃឈើ​ទ្រង់ ទ្រាយ​ធំ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​នេះ ថា​ជា​កម្ម​សិទ្ធ​របស់​អ្នក​ណា​ឲ្យ​ច្បាស់​នោះ​ទេ ។ ដោយ​គ្រាន់តែ​មាន​ប្រភព​ខ្លះ​បង្ហើប​ថា រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ហ៊ុ​ប​មូល​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម ដែល​បាន​ដឹក​ចេញពី​ក្រុមហ៊ុន​នេះ គឺ​គេ​ឃើញ​មាន​បុរស​ម្នាក់​ជា​យោធា​ជា​អ្នក​កាង និង​រត់ការ​ដឹក​យក​ចេញ ។ ឬ​ឯ​ទំហំ​តួលេខ​ចំនួន​ឈើ ដែល​បាន​ដឹក​ចេញពី​ក្រុមហ៊ុន​នេះ​កន្លង​មក ក៏​មិន​ត្រូវ​បានដឹង​ច្បាស់​នោះ​ទេ ដោយ​គ្រាន់តែ​មានការ​ប៉ាន់​ប្រមាណ​ថា មាន​បរិមាណ​រាប់​ពាន់​ម៉ែត្រគូប​ឯនោះ ។

ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល លោក អ៊ុយ ស្រី បាន​ឲ្យ​ដឹង​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ នេះ​ថា ក្រុមហ៊ុន​ដែល​រក​ឃើញ​មាន​ឈើ​កាត់​ផ្តួល​នេះ ជា​ក្រុមហ៊ុន​មានច្បាប់ ចំណែកឯ​ឈើ​ដែល​រង​ការ​កាត់​ផ្តួល​នេះ ក៏​អាច​សន្និដ្ឋាន​ថា ជា​ឈើ​មានច្បាប់​បង់ពន្ធ​រួច​ផង​ដែរ ហើយ​ចំនួន​ឈើ​ទាំងនោះ គឺ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​ចូល​ទៅ​វាស់វែង ៕

ក្រុម​អ្នក​តាមដាន​បាន​និយាយ​ថា ទោះ​ឈើ​មានច្បាប់​ក៏​ដោយ អត់​មានច្បាប់​នាំ​ចេញ​ទេ​…​លោក​មេព្រៃ​ដ​ទី​រាប់អាន ។

អា​ឈើ​ដែល​នាំ​ចេញ​ទៅ​ក្រៅប្រទេស សុទ្ធតែ​ជា​ឈើ​ដែល​សង្ស័យ​ត្រូវរ៉ូវ​គ្នា​ជាមួយ មេស្រុក មេព្រៃ យ៉ាង​ពិតប្រាកដ ៕