ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រឡើង​ថ្លៃ​ដោយ​សារទី​ផ្សារ​អាស៊ី​​ត្រូវការ

12 ឆ្នាំ មុន

តំលៃពេជ្រ​កើន​ឡើង​​ដោយ​សារ​​​អតិថិ​ជន​​អាស៊ីប្រជែង​គ្នាទិញ។​ តំរូវការ​ក្នុងប្រទេស​ចិន ​និង​ឥណ្ឌា ​​ជំរុញឱ្យ​តម្លៃ​ពេជ្រ​កើនឡើង​ក្បែរ​៥០​​ភាគរយ​គិត​ចាប់​​ពីឆ្នាំ​២០១០ ​មក ​ជា​ពិសេស​​ក្នុង​រយៈ​​កាល៦ខែ​​ចុង​​ក្រោយ ​ដែលជំរុញ​ឲ្យតំលៃ​​របស់​វា​កើន​ឡើង​​ខ្ពស់ជាប់​ប្រវត្តិសាស្ត្រ​ជាថ្មី។ ​នេះបើតាម​​បញ្ជី​​​តំលៃ​ឧស្សាហកម្ម​ និងពាណិជ្ជ​ករ​​ត្បូង ​ក្នុង​ទី​ក្រុង​

តំលៃពេជ្រ​កើន​ឡើង​​ដោយ​សារ​​​អតិថិ​ជន​​អាស៊ីប្រជែង​គ្នាទិញ។​ តំរូវការ​ក្នុងប្រទេស​ចិន ​និង​ឥណ្ឌា ​​ជំរុញឱ្យ​តម្លៃ​ពេជ្រ​កើនឡើង​ក្បែរ​៥០​​ភាគរយ​គិត​ចាប់​​ពីឆ្នាំ​២០១០ ​មក ​ជា​ពិសេស​​ក្នុង​រយៈ​​កាល៦ខែ​​ចុង​​ក្រោយ ​ដែលជំរុញ​ឲ្យតំលៃ​​របស់​វា​កើន​ឡើង​​ខ្ពស់ជាប់​ប្រវត្តិសាស្ត្រ​ជាថ្មី។ ​នេះបើតាម​​បញ្ជី​​​តំលៃ​ឧស្សាហកម្ម​ និងពាណិជ្ជ​ករ​​ត្បូង ​ក្នុង​ទី​ក្រុង​ Antwerp​ ដែលត្រូវ​​គេ​ចាត់​​ទុក​ថា​​ជា​ទី​ក្រុង​​ជំនួញ​​ត្បូង​ពេជ្រ​ពិភពលោក​ក្នុង​ប្រទេស​​​បែល​​ហ្ស៊ិក។​

តំលៃ​ពេជ្រ​មិនទាន់​ច្នៃរង​ផលប៉ះ​ពាល់ជា​​ខ្លាំងក្នុង​ពេលមាន​វិបត្តិ​ឥណទាន​ ប៉ុន្តែ​​បាន​​គ្រាន់​បើ​ឡើង​វិញ​ក្នុងឆ្នាំ២០០៩​ បន្ទាប់ពី​នាំមុខក្នុង​​ការ​ផលិត​​រួម​មាន​​ក្រុមហ៊ុន​​ De Beers​ នៅតំបន់​​អាហ្វ្រិកខា​ងត្បូង​ដែលគ្រប់គ្រង​ការផ្គត់ផ្គង់​ដើម្បី​​ជំរុញ​តំលៃ​ឲ្យឡើងខ្ពស់។​

​លោក ​Jon Bergtheil​ អ្នកវិភាគ​​របស់​​ក្រុម​ហ៊ុន​​ Citigroup​ និយាយថា​ ​ការ​ផ្គត់ផ្គង់​​​ទ្រង់​ទ្រាយធំ​ សំរាប់ដុំ​ថ្ម​ដ៏មាន​តំលៃនេះ ​មើល​ទៅ​​ដូចជាបន្ត​ទៅមុខទៀត។​ ការ​ផលិត​ធ្លាក់ចុះ​ធ្វើឲ្យអស់​ការកែច្នៃ ​ដែល​ពេជ្រ​កំពុងមាន​តំរូវការ​ខ្ពស់ក្នុង​ទីផ្សារអាស៊ី ​ហេតុ​នេះ​វានឹង​ជំរុញ​តំលៃ​ឡើងខ្ពស់​​កប់ពពក។​

ក្នុង​ទ្វីប​អាស៊ី​សំរាប់​គ្រួសារ​ដែលមាន​ជីវភាព​ មធ្យមទិញ​ពេជ្រលេខ១​។ នេះបើ​តាមសម្តី​របស់លោក​ Pooji Kotwani ​ប្រធាន​គ្រប់គ្រង​​ក្រុម​ហ៊ុន ​Rapaport ​ក្នុងប្រទេស​ឥណ្ឌា​។ ពួកគេ​ ផ្លាស់ប្តូរ​ប្រពៃណី​រក្សាមាស​ទៅទិញពេជ្រ​ ដែល​នេះ​​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ជាខ្លាំង។​ ពាណិជ្ជករ​​ពេជ្រ​និយាយ​ថា​ ​តំលៃ​បាន​​កើន​ឡើង​ដោយមិន​នឹកស្មាន​ដល់ ​ដោយ​សារ​​នៅ​អាមេ​រិក​ និងអឺរ៉ុប​ប្រែក្លាយ​​ជា​ត្រូវ​ការ​តិច​ ​ដោយ​​កូន​កំលោះរក​​ប្រភេទ​ត្បូង​​ណា​ដែល​មាន​​តំលៃថោក​សំរាប់កូនក្រមុំ​របស់គេ៕​