ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌាបង្កើនការទិញប្រេងឆៅអាមេរិក ចំពេលទណ្ឌកម្មលើរុស្ស៊ីកាន់តែតឹងរ៉ឹងខ្លាំង

4 អាទិត្យ មុន

ប្រទេសឥណ្ឌា ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​

ប្រទេសឥណ្ឌា ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ បានរាយការណ៍ថា ប្រេងឆៅច្រើនជាង ២៥០,០០០បារ៉ែលក្នុងមួយថ្ងៃរបស់សហរដ្ឋអាម៉េរិក នឹង​ទៅដល់ប្រទេសឥណ្ឌា នៅខែក្រោយ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាង១ឆ្នាំ ចំពេលដែលការ​អនុវត្តទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រេងឆៅរបស់ប្រទេសរុស្ស៊ី ។

ឥណ្ឌា ដែលជាប្រទេសនាំចូល និងអ្នកប្រើប្រាស់ប្រេងធំលំដាប់ទី៣ របស់ពិភពលោក កំពុងសម្លឹងរកមើលការធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ខណៈការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េ​រិក​លើទីក្រុងមូស្គូ គំរាមកំហែងដល់ការលក់ប្រេងរុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា ដែលជាអ្នកទិញដ៏ធំបំផុតនៃប្រេងឆៅពីសមុទ្ររុស្ស៊ី។ យោងតាមក្រុមហ៊ុនតាមដានកប៉ាល់ Kpler បានឱ្យដឹងថា ប្រេងប្រហែល ៧,៦លានបារ៉ែល ឬ ២៥៦,០០០បារ៉ែលក្នុងមួយថ្ងៃ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាតាមកប៉ាល់​ដឹកប្រេងឆៅធំៗចំនួន៣ និងនាវា Suezmax ចំនួន៣ផ្សេងទៀត។

ប្រទេសឥណ្ឌា គឺជាអ្នកទិញប្រេងច្រើនជាងគេរបស់រុស្ស៊ី កាលពីឆ្នាំមុន បន្ទាប់ពីក្រុមផ្សេងទៀតបានដកថយពីការទិញ ចាប់តាំងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូ សម្រាប់ការ​លុក​លុយ​លើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។

កាលពីខែមុន សហរដ្ឋអាម៉េរិកបានបន្ថែមការរឹតបណ្ដឹង ដើម្បីកាត់បន្ថយពាណិជ្ជកម្មប្រេងរុស្ស៊ី ដោយបន្ថែមទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរុស្ស៊ី Sovcomflot និងកប៉ាល់ដឹកប្រេងឆៅចំនួន​១៤គ្រឿង ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងរុស្ស៊ី ។

ប្រភពមួយបានប្រាប់ Reuters កាលពីសប្តាហ៍ថា ក្រុមហ៊ុន Reliance របស់ឥណ្ឌា ដែលជាប្រតិបត្តិករចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក នឹងមិនទិញប្រេងរបស់រុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុន Sovcomflot បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះ។ ប្រភពដដែលបានបន្តថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាកាន់តែច្រើនមានគម្រោង ដើម្បីជៀសវាងពីកប៉ាល់ Sovcomflot ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ