ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងត្បូងសង្ឃឹមថា ការតភ្ជាប់រថភ្លើងល្បឿន​លឿនថ្មី នឹងជំរុញអត្រាកំណើតជាតិ

4 អាទិត្យ មុន

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូង កំពុងបើកដំណើរការសេវាកម្មរថភ្លើងល្បឿនលឿនថ្មី

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូង កំពុងបើកដំណើរការសេវាកម្មរថភ្លើងល្បឿនលឿនថ្មី ដែលនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងកណ្ដាលទីក្រុងសេអ៊ូល និងជាយក្រុង ស្របពេលមន្ត្រីសង្ឃឹមថា នឹងលើកទឹកចិត្តយុវជនកាន់តែច្រើនឱ្យពិចារណាការទិញផ្ទះក្រៅទីក្រុង ក៏ដូចជាចាប់ផ្តើមជីវិតដៃគូ និងមានកូន។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា កូរ៉េខាងត្បូង គឺជាប្រទេសមានអត្រាកំណើតទាបបំផុតមួយរបស់ពិភពលោក ហើយយុវជននៅក្នុងប្រទេសនេះ ជារឿយៗបានលើកឡើងពីការធ្វើដំណើរដ៏វែងឆ្ងាយ និងការកកស្ទះ ខណៈដែលផ្ទះស្ថិតនៅក្នុងទីក្រុងសេអ៊ូលមានតម្លៃថ្លៃពេក ដែលជាមូលហេតុចម្បងមួយនៃការមិនចង់រៀបការ និងបង្កើតគ្រួសារ។

អត្រាកំណើតនៅទីក្រុងសេអ៊ូល ដែលរដ្ឋធានីបេះដូងរបស់កូរ៉េខាងត្បូង គឺទាបជាងមធ្យមភាគរបស់ជាតិ ហើយរដ្ឋាភិបាលបានកំពុងព្យាយាមបង្កើនអត្រាកំណើតជាតិ តាមរយៈការឧបត្ថម្ភធន ដោយទទួលបានជោគជ័យតិចតួចតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ មន្ត្រីកំពុងដាក់ក្ដីសង្ឃឹមលើគម្រោងរថភ្លើងក្រោមដីដ៏អស្ចារ្យ eXpress (GTX) ដែលជាគម្រោងរថភ្លើងក្រោមដីតម្លៃ ១៣៤ទ្រីលានវ៉ុន ដែលស្មើនឹង ៩៩.៥ពាន់លានដុល្លារអាម៉េរិក ដែលនៅឆ្នាំ ២០៣៥ នឹងផ្តល់ការធ្វើដំណើរចំនួន ៦ ខ្សែតភ្ជាប់ទីក្រុងសេអ៊ូលទៅកាន់តំបន់ឆ្ងាយៗជាច្រើន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល (Yoon Suk Yeol) បានបើកសម្ពោធផ្នែកមួយនៃខ្សែទី១ ដែលនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីស្ថានីយ Suseo ទីក្រុងសេអ៊ូលទៅកាន់ទីក្រុងរណប Dongtan មកត្រឹមតែ ១៩នាទីប៉ុណ្ណោះ ដែលពីមុនត្រូវចំណាយពេល៨០នាទី តាមរយៈឡានក្រុង។

លោកបានបន្ថែមថា ការធ្វើដំណើរខ្លីជាងនេះ នឹងអាចឱ្យមនុស្សចំណាយពេលច្រើនជាមួយនឹងគ្រួសារពួកគេនៅពេលព្រឹក និងពេលល្ងាច។ នៅពេលដែលដំណើរការពេញលេញ ខ្សែថភ្លើងល្បឿនលឿន GTX នឹងក្លាយជាប្រព័ន្ធរថភ្លើងក្រោមដីល្បឿនលឿនបំផុតមួយរបស់ពិភពលោក ជាមួយនឹងរថភ្លើងដែលធ្វើដំណើរក្នុងល្បឿនរហូតដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូងគឺមានតម្លៃថ្លៃ ដោយតម្លៃជាមធ្យមបានឡើងដល់កំពូលក្នុងខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពីកើនឡើង ៤៥% ក្នុងរយៈពេល៥ឆ្នាំ។ ក្រុមអ្នកវិភាគលើកឡើងថា ផ្ទះនៅទីក្រុងសេអ៊ូលមានតម្លៃថ្លៃជាពិសេស ដោយផ្តល់នូវតម្លៃដ៏អាក្រក់បំផុត។ លោក Park Sang-woo រដ្ឋមន្ត្រីក្រសួងដែនដីកូរ៉េខាងត្បូង បានប្រាប់ Reuters ថា ខ្សែថភ្លើងល្បឿនលឿន GTX នឹងអនុញ្ញាតឱ្យមនុស្សវ័យក្មេងពិចារណាទិញផ្ទះនៅឆ្ងាយពីទីក្រុងសេអ៊ូល ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរច្រើនម៉ោងដូចពីមុន៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ