ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហបុរីឈ្នះថៃ និងវៀតណាម ប្រជែងទាក់ទាញភ្ញៀវទេសចរចិនត្រឡប់មកវិញ

1 ខែ មុន

ប្រទេសសិង្ហបុរី ៖ ដោយសារតែគោលនយោបាយលើកលែងទិដ្ឋាការ ក៏ដូចជាកេរ្តិ៍ឈ្មោះវិស័យទេស​

ប្រទេសសិង្ហបុរី ៖ ដោយសារតែគោលនយោបាយលើកលែងទិដ្ឋាការ ក៏ដូចជាកេរ្តិ៍ឈ្មោះវិស័យទេស​ចរណ៍ដ៏ល្អរបស់ខ្លួនផងនោះ នៅពេលនេះ ប្រទេសសិង្ហបុរីបានវ៉ាដាច់ប្រទេសជិតខាងដូចជា ថៃ និងវៀតណាម សម្រាប់ការប្រណាំងប្រជែងក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនត្រឡប់មកវិញ បើទោះជាកាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរចិនជាច្រើន បានត្អូញត្អែរអំពីតម្លៃចាយវាយនៅក្នុងប្រទេសសិង្ហបុរីថ្លៃពេកយ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ គួររំលឹកថា មូលហេតុ​ចម្បង​មួយ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន​ជា​ច្រើន មិន​ចង់ទៅ​លេង​សិង្ហ​បុរី

បើយោងតាមប្រភពពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីបានបង្ហាញថា ភ្ញៀវទេសចរចិនជាង ៣២៧,០០០នាក់ បានមកដល់ប្រទេសសិង្ហបុរី កាលពីខែមុន ដែលឈានដល់ ៩៦% នៃកម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០១៩។

ដោយឡែក របាយការណ៍ពីអាជ្ញាធរទេសចរណ៍ថៃបានឱ្យដឹងថា ប្រទេសថៃទទួលភ្ញៀវទេសចរចិនជាង៦០ម៉ឺននាក់ កាលពីខែមុន ស្មើនឹង ៦០% នៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ខណៈដែលរបាយការណ៍ពីអាជ្ញាធរទេសចរណ៍វៀតណាមបង្ហាញថា ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ២៩៥,០០០នាក់ ដែលជិតពាក់កណ្ដាលនៃកម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩។

សិង្ហបុរីបានក្លាយជាប្រទេសចុងក្រោយគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានទម្លាក់លក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ជាមួយនឹងការលើកលែងទិដ្ឋាការទៅវិញទៅមកដែលបានចូលជាធរមាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំណែកឯប្រទេសថៃ និងម៉ាឡេស៊ី បានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ចាប់តាំងខែធ្នូ ឆ្នាំមុនមកម្ល៉េះ។

កាលពីពេលថ្មីៗនេះមានការត្អូញត្អែរជាច្រើនពីសំណាក់អ្នកទេសចរចិន អំពីតម្លៃនៃការចំណាយដ៏ថ្លៃនៅក្នុងប្រទេសសិង្ហបុរីយ៉ាង ដោយការចំណាយជាមធ្យមក្នុងមួយដំណើរទស្សនកិច្ចរបស់ភ្ញៀវចិនទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ការចំណាយដូចជា ជើងហោះហើរ និងសណ្ឋាគារបានកើនឡើង ៣០% បើធៀបនឹងឆ្នាំមុន ដែលនេះបើយោងតាមគេហទំព័រ Bloomberg បានរាយការណ៍។

យ៉ាងណាមិញ ដោយសារតែឈរនៅក្នុងនាមជាកន្លែងសុវត្ថិភាពបំផុតមួយរបស់ពិភពលោក ប្រទេសសិង្ហបុរីដែលល្បីល្បាញលើការគ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង និងអត្រាឧក្រិដ្ឋកម្មទាប បានចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្ដូរអារម្មណ៍នៃការធ្វើដំណើររបស់អ្នកទេសចរចិន ចំពេលថ្មីៗនេះ កេរ្តិ៍ឈ្មោះទេសចរណ៍របស់ប្រទេសថៃបានធ្លាក់ចុះ បន្ទាប់ពីការបាញ់ប្រហារក្នុងផ្សារទំនើបមួយនៅទីក្រុងបាងកក បូករួមនឹងអត្រាឧក្រិដ្ឋកម្មខ្ពស់ពាក់ព័ន្ធនឹងជនបរទេស៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ