Ronaldo ចង់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៦
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករលំដាប់កំពូល Cristiano Ronaldo មានបំណងចង់ចូលប្រកួតផ្តាច់ព្រ័ត្រ Champions League លើកទី៦ នាពេលខាងមុខ
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករលំដាប់កំពូល Cristiano Ronaldo មានបំណងចង់ចូលប្រកួតផ្តាច់ព្រ័ត្រ Champions League លើកទី៦ នាពេលខាងមុខ
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករលំដាប់កំពូល Cristiano Ronaldo មានបំណងចង់ចូលប្រកួតផ្តាច់ព្រ័ត្រ Champions League លើកទី៦ នាពេលខាងមុខ ។
Ronaldo ទើបតែជួយ Real Madrid ឈ្នះ Getafe ក្នុងការប្រកួត La Liga ជាមួយនឹងលទ្ធផល ២-១ ដោយ Ronaldo ផ្ទាល់ទាត់ចូលទីក្នុងនាទី៨៥ ។ រូបគេគឺជាកីឡាករដែលទាត់បញ្ជូលទីច្រើនជាងគេនៅ Real Madrid ចំនួន៤១២គ្រាប់ ក្នុងការប្រកួត៤០២ដង ។ Ronaldo មានជំនឿទុកចិត្តថា នឹងអាចទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៦ ។
Ronaldo បានប្រាប់ទៅ Sunday Express ថា ៖ “ខ្ញុំមិនមែនឈ្នះដោយសារតែភាពចៃដន្យនោះទេ នាពេលកន្លងមក ។ ខ្ញុំនឹងកាន់តែខិតខំហ្វឹកហាត់ឲ្យកាន់តែល្អឡើងៗ នៅថ្ងៃខាងមុខ ។ ខ្ញុំពិតជាមានគោលបំណងយ៉ាងមុតមាំ ។”
គួរបញ្ជាក់ថា Ronaldo ធ្លាប់ជាកីឡាករលំដាប់ទីមួយក្នុង Champions League ចំនួន៦ដង និងធ្លាប់បានស្បែកជើងមាសចំនួន៤ដង ៕
ចែករំលែកព័តមាននេះ