ជំនន់ទឹកភ្លៀងបង្កឲ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤ឃុំ
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ដោយសារទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពិសេសគឺក្នុងយប់ថ្ងៃទី០២
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ដោយសារទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពិសេសគឺក្នុងយប់ថ្ងៃទី០២
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ដោយសារទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពិសេសគឺក្នុងយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ បានបង្កឲ្យលិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណជាង៣៥០គ្រួសារ ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យរងនូវការខូចខាត ទាំងហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ សាលារៀន និងអគារប៉ុស្តិ៍រដ្ឋបាលនគរបាលការពារព្រំដែនមួយចំនួនផងដែរ។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការស្តីទី និងលោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកងកម្លាំងនគរបាលខេត្ត កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥-៨៩១ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះជួយយកសម្ភារ និងជម្លៀសប្រជាពលរដ្ឋ មករកទីទួលមានសុវត្ថិភាព។
នេះបើតាមការរៀបរាប់បញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការស្តីទី បានឲ្យអ្នកព័ត៌យើងបានដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ។ ពេលជួបជាមួយអ្នកយកព័ត៌មានយើង ប្រជាពលរដ្ឋគាត់និយាយអំពីស្ថានភាពនៃទឹកជំនន់នេះ គឺមានការឡើងយ៉ាងគំហុក បណ្តាលឲ្យលំនៅដ្ឋានរបស់គាត់លិចអស់ខ្លះ សម្ភារក្នុងផ្ទះក៏យកមិនបាន ដោយរសាត់ទៅតាមទឹកហូរ មានតែអីវ៉ាន់តិចតួចដែលយកបាន។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងនគរបាល ពេលដែលប្រជាពលរដ្ឋ មានទុក្ខធុរៈ តែងតែមានកងកម្លាំងនគរបាលចុះមកជួយទាន់ពេល។ ជាមួយគ្នានោះដែរលោក ញឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា នៅយប់ថ្ងៃទី០១-០២ និងទី០៣ ខែតុលា នេះគឺមានភ្លៀងធ្លាក់យ៉ាងធំ នៅក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតដោយកត្តាអាកាសធាតុមានការប្រែប្រួល កំណើនទឹកនឹងឡើងបន្ថែមទៀត រហូតដល់ថ្ងៃទី៩ ឬទី១០ ខែតុលា ឆ្នាំ២០១៧នេះ ហើយស្រុកដែលត្រូវប្រកាសភាពអាសន្នគឺមានស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការស្តីទី បានបញ្ជាក់ផងដែរថា៖ បើគិតជាតួលេខជាបឋម មានលំនៅដ្ឋានប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយទឹកជំនន់នេះ ប្រមាណជា២៥០គ្រួសារ លើ៤ឃុំ ក្នុងស្រុកម៉ាឡៃ គឺឃុំអូរសំព័រ ឃុំទួលពង្រ ឃុំអូរស្រឡៅ និងឃុំបឹងបេង ក្នុងនោះមានក៏មានការខូចខាតនូវហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ សាលា និងអគារប៉ុស្តិ៍នគរបាលការពារព្រំដែន រួមទាំងផលដំណាំរបស់ប្រជាពលរដ្ឋជាច្រើនផងដែរ។ ទន្ទឹមនឹងកើតមាននូវគ្រោះទឹកជំនន់គឺគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតនោះឡើយ គ្រាន់តែបាត់បង់សម្ភារប្រើប្រាស់មួយចំនួនដែលយកមិនទាន់ ត្រូវបានរសាត់ទៅតាមទឹកហូរអស់។ នាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះក៏បានឧបត្ថម្ភថវិកា របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ចំនួន១០ម៉ឺនរៀល ជូនដល់លោកយាយដែលមានអាយុ៩៥ឆ្នាំ ដែលរងគ្រោះដោយទឹកជំនន់រស់នៅម្នាក់ឯង៕
ចែករំលែកព័តមាននេះ