ទោះបីជា Anthony សុំចាប់ដៃមុនក៏ដោយក៏ Neymar…
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករបាល់ទាត់ថ្លៃជាងគេ Neymar មិនខ្ចីចាប់ដៃជាមួយនឹងក្មេងជំនាន់នេះគឺពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយ Anthony Ralston ទោះបីជា…
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករបាល់ទាត់ថ្លៃជាងគេ Neymar មិនខ្ចីចាប់ដៃជាមួយនឹងក្មេងជំនាន់នេះគឺពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយ Anthony Ralston ទោះបីជា…
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករបាល់ទាត់ថ្លៃជាងគេ Neymar មិនខ្ចីចាប់ដៃជាមួយនឹងក្មេងជំនាន់នេះគឺពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយ Anthony Ralston ទោះបីជា Anthony សុំចាប់ដៃមុនក៏ដោយ កីឡាករវ័យ១៨ឆ្នាំ Anthony Ralston ដែលលេងនៅក្លឹបប្រទេសស្កុត Celtic បានប្រឹងប្រែងអស់ពីសមត្ថភាពលេងតទល់ជាមួយនឹងក្លឹបអ្នកមានបារាំង PSG នៅក្នុងការប្រកួត Champions League។ នេះប្រហែលជាការខិតខំប្រឹងប្រែងរបស់ Anthony ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ Neymar ហើយមើលទៅ។
នៅក្នុងកំឡុងពេលប្រកួត២០នាទីដំបូង កីឡាកររលកក្រោយរូបនេះ បានទៅប៉ះពារជាមួយនឹង Neymar ចំនួន២លើក ហើយបានទទួលការព្រមានពីអាជ្ញាកណ្តាលថែមទៀតផង។ ដោយសារតែហេតុនេះហើយ ទើប Neymar មានអាការៈបង្ហាញចេញមកថា ខ្លួនពិតជាមិនពេញចិត្តនឹង Anthony មែន។បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយនឹងលទ្ធផល PSG បាន៥គ្រាប់ទល់នឹង Celtic ០ គ្រាប់ Anthony បានដើរមកចាប់ដៃជាមួយនឹង Neymar តែ Neymar ធ្វើមិនឃើញ ហើយបានប្រើពាក្យខ្លះ ទំនងជាមិនសមរម្យដល់ថ្នាក់ធ្វើឲ្យក្រុមទាំងសងខាងចេញមកឃាត់៕
ចែករំលែកព័តមាននេះ