*ឆ្នាំ១៨៦៤
-ប្រទេសចំនួន១២បានចុះហត្ថលេខាលើកតិកាសញ្ញានៅទីក្រុងហ្សឺណែវជាលើកដំបូង ហើយពេលនោះកាកបាទក្រហមអន្តរជាតិត្រូវបានបង្កើតឡើង ។
*ឆ្នាំ១៩២៦
-មាសត្រូវបានរកឃើញក្នុងទីក្រុងចូហាន់ណេសបឺក នៅអាហ្វ្រិកខាងត្បូង ។
*ឆ្នាំ១៩៣២
-ការចាប់ផ្តើមសាកល្បងផ្សព្វផ្សាយលើកដំបូងរបស់ប្រព័ន្ធផ្សព្វផ្សាយសំឡេងអង់គ្លេស BBC ។
*ឆ្នាំ១៩៤៤
-សង្គ្រាមលោកលើកទី២ ៖ ប្រទេសរូម៉ានី ត្រូវបានកាន់កាប់ដោយសហភាពសូវៀត។
*ឆ្នាំ១៩៩៦
-លោកប៊ីល គ្លីនតុន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកំណែទម្រង់សុខុមាលភាពដែលបញ្ជាក់ពីការបត់បែនយ៉ាងឆាប់រហ័សលើកំណែទម្រង់គោលនយោបាយសុខុមាលភាពសាធារណៈ ។
*ឆ្នាំ២០០៦
-ជើងហោះហើរលេខ៦១២ របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Pulkovo បានធ្លាក់នៅជិតព្រំដែនប្រទេសរុស្ស៊ី បណ្តាលឱ្យអ្នកដំណើរទាំងអស់១៧០នាក់ស្លាប់បាត់បវង់ជីវិត ។
*ឆ្នាំ២០០៨
-ប្រទេសរុស្ស៊ី បានប្រកាសប្រាប់ប្រទេសលីទុយអានីថា ខ្លួនឈប់ធ្វើសហប្រតិបត្តិការយោធាជាមួយប្រទេសនេះទៀតហើយ។
*ឆ្នាំ២០០៩
-មន្ត្រីរបស់ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានជួបចរចាគ្នាជាលើកដំបូងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។
*ឆ្នាំ២០១០
-ទឹកជំនន់នៅប៉ាគីស្ថាន ៖ មនុស្សប្រហែល១៥០.០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងតំបន់ Sindh ៕
ចែករំលែកព័តមាននេះ