ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Neymar រិះគន់​អ្នកដឹកនាំ Bacelona ថា «​មិនផេះ​»

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា Neymar

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា Neymar បាន​រិះគន់​ក្រុម​អ្នកដឹកនាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ដែល​ក្លឹ​ប​ចាស់​របស់​ខ្លួន​ថា ដឹកនាំ​មិនកើត ។ កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ Neymar បាន​ប្រាប់​ឲ្យ​ដឹង​បែប​នេះ ក្រោយ​ពេល​រក​គ្រាប់​បាល់​ជូន​ក្លឹ​ប​ថ្មី PSG បាន​សម្រេច​ទាំង​ពីរ​លើក ។ 

លោក​បាន​និយាយ​ថា «​ខ្ញុំ​បាន​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ដែរ​នៅ​ទីនោះ​(​ក្លឹ​ប Barcelona) ហើយ​ខ្ញុំ​យល់​ឃើញ​ថា វា​ពិតជា​សប្បាយ​ខ្លះ​ៗ​ដែរ ។ តែបើ​និយាយ​ពី​ក្រុម​អ្នកដឹកនាំ​វិញ គឺ​ចប់​តែ​ម្តង ។ សម្រាប់​គំនិត​របស់ខ្ញុំ ខ្ញុំ​គិត​ថា​ពួក​គេ​មិន​សមនៅ​ទីនោះ​តទៅ​ទៀត​ទេ ។ ក្លឹ​ប​នេះ​គួរតែ​ទទួល​បាន​ក្រុម​អ្នកដឹកនាំ​ថ្មី​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំងពី Neymar ដើរ​ចេញពី Barcelona មក​ក្លឹ​ប​នេះ​ចាញ់ Real Madrid ក្នុង​ប្រកួត​ដណ្តើម​ពាន Spanish Super Cup ទាំង​ពីរ​លើក​ទោះបីជា​ក្រុម​អ្នកដឹកនាំ​ព្យាយាម​ទិញ កីឡាករ​ឆ្នើម​ៗ​មក​ជំនួស Neymar ក៏​ដោយ ៕