ខេត្តប៉ៃលិន៖ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោមកិច្ចសហការគ្នាជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ២០៧អ.យ.ឋ ចុះថ្ងៃទី០៨ សីហា របស់លោកសៀង សុខ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ពីបទមនុស្សឃាត ដោយបាញ់សម្លាប់សង្សាររបស់ខ្លួននៅផ្ទះសំណាក់ «សារីធំ» ក្នុងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៦កន្លងទៅ ។ តោះ! មើលកាមេរ៉ាផ្ទះសំណាក់«សារីធំ» មុនពេលយោធាបាញ់នាងសង្សារចំភ្នែកស្តាំស្លាប់
ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី៩ សីហាស្ថិតនៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះអ៊ុំ សុផា ភេទប្រុស អាយុ៣០ឆ្នាំ អតីតជាមន្ត្រីកងរាជអាវុធហត្ថ មកស្នាក់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅរាជធានីភ្នំពេញហើយ កាលពីរសៀលថ្ងៃទី០៩ សីហា ដើម្បីយកទៅចាត់តាមនីតិវិធី ។ គួររំលឹកថា មានរឿងអី! ទើបយោធាបាញ់សម្លាប់នាងសង្សារ ក្នុងផ្ទះសំណាក់ «សារីធំ»
ចែករំលែកព័តមាននេះ