ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​អាយុ​៧៤​ឆ្នាំ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ បាន​ទទួល​អំណោយ​សប្បុរសជន

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​វរៈសេនីយ៍ឯក តូច សា​រឿ​ន មេបញ្ជាការ​រង​កង​រាជ​អា​វុ​ហត្ថ​ខេត្ត និង​លោក ឈី​វ សា​រ៉​ន អភិបាលរង​ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ លោក​វរៈសេនីយ៍ឯក តូច សា​រឿ​ន មេបញ្ជាការ​រង​កង​រាជ​អា​វុ​ហត្ថ​ខេត្ត និង​លោក ឈី​វ សា​រ៉​ន អភិបាលរង​ក្រុង​ស្វាយ​រៀង ព្រមទាំង​ក្រុមប្រឹក្សា​សង្កាត់​សង្ឃ័រ មន្ត្រីរាជការ នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សង្ឃ័រ នាយទាហាន នាយទាហានរង​កងរាជអាវុធហត្ថ​សរុប​៥៣​នាក់ បាន​នាំ​យក អំណោយ​ជា​សម្ភារ​ឧបភោគ បរិភោគ ទៅ​ជូន​ប្រជាពលរដ្ឋ​១​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ឈ្មោះ កែន អិត ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ជា​ចាស់ជរា មាន​ទីលំនៅ​ភូមិ​ចំបក់​ពាម សង្កាត់​ស​ង្ឈ័​រ ក្រុង​ស្វាយ​រៀង​។

​សម្ភារ​ជា​អំណោយ​រួម​មាន អង្ករ​១០០​គីឡូក្រាម មី​ចំនួន​៦​កេះ  ស្កសរ​៥​គីឡូក្រាម​-​ប៊ី​ចេ​ង​៣​គីឡូក្រាម ត្រីខកំប៉ុង​៥​យួរ ទឹកត្រី​៤​យួរ​ទឹកស៊ីអ៊ីវ​៤​យួរ ទឹកបរិសុទ្ធ​៣​កេះ និង​ថវិកា​ចំនួន​១​លាន​រៀល​។​ការ​យក​អំណោយ​ជូន​លោកយាយ​អាយុ​៧៤​ឆ្នាំ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ចំបក់​ពាម សង្កាត់​ស​ង្ឈ័​រ ក្រុង​ស្វាយ​រៀង​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ឆេះ​អស់ទាំង​ស្រុង មាន​ទំហំ​៦​គុណ​នឹង​៧​ម៉ែត្រ ដំបូល​ប្រក់​ហ្វី​ប្រូ ជញ្ជាំង​ស័ង្កសី រនាប​ក្តារ និង​មាន​ត​យ៉ាប​ទៅ​ក្រោយ​៤ ម៉ែត្រ ទទឹង​យ៉ាប​៧​ម៉ែត្រ ឆេះ​ហ្មត់​សល់​តែ​គ្រោងឆ្អឹង​។

ទ្រ​ព​សម្បត្តិ​ដែល​ត្រូវ​ខូចខាត​រួម​មាន ស្រូវ​ចំនួន​៥​កា​រ៉ុ​ង​ធំ​ស្មើ​១​តោន មាស​ចំនួន​៣​តម្លឹង និង​ខោអាវ មុង​ផួយ កន្ទេល​ខ្នើយ ឆេះ​ទាំងអស់ សល់​តែ​មួយ​ចង្កេះ​ជាប់​ខ្លួន​។ សមត្ថកិច្ច​បន្ត​ទៀត​ថា សមាជិកគ្រួសារ​ជន​រង​គ្រោះ​មាន​ចំនួន​០៦​នាក់​បាន​ចេញ​ទៅ​ធ្វើការ និង​ទៅ​រៀន​អស់​សល់​តែ​លោកយាយ​អាយុ​៧៤​ឆ្នាំ​បាន​ទៅ​ផ្ទះ​អ្នក​ជិតខាង​ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​តែ​ម្តង ទម្រាំ​បានដឹង​ហួសពេល​បាត់​ទៅ​ហើយ​ទើប​មិន​អាច​ពន្លត់​បាន​។​បើ​តាម​ការ​អះអាង​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​៕