ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​រូបភាព​មួយ​សន្លឹក Ronaldo ត្រូវ​គេ​ចោទប្រកាន់​យ៉ាង​ចាស់ដៃ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ក្រុម​អធិរាជ​ស Real Madrid

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ក្រុម​អធិរាជ​ស Real Madrid ត្រូវ​បាន​អ្នកគាំទ្រ​ចោទប្រកាន់​យ៉ាង​ចាស់ដៃ​ថា ជា​មនុស្ស​រើសអើង​ពូជសាសន៍​បន្ទាប់​ពី​លោក​បាន​បង្ហោះ​រូបថត​ជាមួយនឹង​មិត្តភក្តិ​ជនជាតិ​ស្បែក​ខ្មៅ​របស់​លោក​ឈ្មោះ Jose Semedo ដោយ​សរសេរ​ភ្ជាប់​ជាមួយ​ថា «Black and White Chocolate» ដែល «Black» គឺ​សំដៅ​ទៅ​លើ​មិត្តភក្តិ​របស់​លោក និង «White Chocolate» សំដៅ​ទៅ​លើ​រូប​លោក ។ 

រូបថត​នោះ​ត្រូវ​បាន​បង្ហោះ​លើ Instagram នៅ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ដែល​រូប​លោក និង​មិត្តភក្តិ​កំពុង​ឈរ​ដោះ​អាវ​នៅ​ក្នុង​អាង​ហែល​ទឹក ។ បើ​ទោះបីជា​មាន​អ្នក Like រហូត​ដល់ ២.៧ លាន​នាក់​ក្តី ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ចោទប្រកាន់​លោក​នៅ​ក្នុង Comment ថា ជា​មនុស្ស​រើសអើង​ពូជសាសន៍ ។ 

មាន​មតិ​ចម្រុង​ចម្រាស់​គ្នា​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ម្នាក់​សរសេរ​ថា «​វា​ហាក់បីដូចជា​រើសអើង​ពូជសាសន៍​ហើយ​» និង​ម្នាក់​ទៀត​សរសេរ​ថា «​អ្នកជា​មនុស្ស​រើសអើង​ពូជសាសន៍​» ។ ចំពោះ​អ្នក​ដែល​កាន់ជើង Ronaldo បាន​ចេញ​មុខ​មក​សរសេរ​ការពារ​ថា «​គេ​កំពុង​ឈរ​ជិត​មិត្តភក្តិ​ស្បែក​ខ្មៅ តើ​គេ​ជា​មនុស្ស​រើសអើង​ពូជសាសន៍​យ៉ាងម៉េច​កើត?​»

គួរ​បញ្ជាក់​ថា Ronaldo និង​មិត្តភក្តិ​ស្បែក​ខ្មៅ​របស់​លោក​ឈ្មោះ Semedo គឺជា​មិត្តភក្តិ​នឹង​គ្នា​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​តាំងពី​បាន​ស្គាល់គ្នា​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​​ឈុត​យុវជន​ក្រុម Sporting Lisbon មក​ម្ល៉េះ ៕