ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ជំរុញ​ដោះស្រាយ​បញ្ហា​​របស់​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​0៥ ខែកក្កដា ឆ្នាំ​២០១៧ បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំខែ ដើម្បី​ឆ្លុះ​បញ្ចាំង​លទ្ធផល​នៃ​ការ​អនុវត្តន៍​ការងារ​សំខាន់​ៗ​នៅ​តាម​មូលដ្ឋាន រួម​ទាំង​ពិនិត្យ​បញ្ហា​ប្រឈម​នានា ដើម្បី​រួម​គ្នា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា និង​តាម​សំណូមពរ​ជាក់ស្តែង ។ កិច្ចប្រជុំ​នោះ​ស្ថិត​ក្រោម​វត្តមាន​លោក ថោ​ង ខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់ធំ និង​លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ។

លោក ថោ​ង ខុន បាន​ថ្លែង​ថា កិច្ចប្រជុំ​ថ្ងៃនេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ត្រួតពិនិត្យ និង​ឆ្លុះ​បញ្ចាំង​ទៅ​លើ​លទ្ធផល​នៃ​ការ​អនុវត្តន៍​ការងារ​សំខាន់​ៗ នៅ​តាម​មូលដ្ឋាន ស្រុក​ទាំង​៨ របស់​ខេត្តកំពង់ធំ ។ សំខាន់​ការងារ​បង្កបង្កើន​ផល ការងារ​ឆ្វៀល​ដី​អាស្រ័យ​ផល​នៅ​តំបន់​៣ តំបន់​២ បញ្ហា​ដី​តំបន់​អភិរក្ស​សត្វ​ខ្សឹ​ម ។ លោក​បន្ត​ថា ការងារ​បង្ក្រាប​បទល្មើស​នេសាទ ព្រៃឈើ គ្រឿងញៀន ការ​គ្រប់គ្រង​ដីធ្លី​ដី​សម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច រួម​ទាំង​ការ​ផ្គត់ផ្គង់​អគ្គិសនី ទឹក​ស្អាត ការ​គ្រប់គ្រង​ទីផ្សារ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ រួម​ទាំង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏​ជា​ការងារ​អ​ទិ​ភាព​ផង​ដែរ ។ លោក ថោ​ង ខុន ថ្លែង​បញ្ជាក់​ថា ក្រៅពី​ការងារ​ខាងលើ ក្រុមការងារ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ក្តាប់​ឲ្យ​បាន​បញ្ហា​ប្រឈម និង​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​រួម​គ្នា​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា និង​ចំ​គោលដៅ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ មាន​ភាព​កក់ក្តៅ ជឿជាក់ និង​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមការងារ​ថ្នាក់​ជាតិ ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨​ខាង​មុខ ។ លោក​ប្រធាន​ក្រុមការងារ ក៏​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ការ​អនុវត្តន៍​សារាចរ​គោលនយោបាយ និង​គោលការណ៍​ថ្មី​ៗ ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ។ លោក​បញ្ជាក់​ថា ការងារ​ជាក់ស្តែង​រួម​មានការ​ឥត​គិតថ្លៃ​ចំពោះ​សេវា​ចុះបញ្ជី កំណើត អាពាហ៍ពិពាហ៍ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។

លោក ថោ​ង ខុន បាន​បន្ថែម​ថា ក្រៅពី​ការងារ​ខាងលើ យើង​ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​អនុវត្ត​គោលនយោបាយ​បញ្ចុះតម្លៃ​អគ្គិសនី និង​កា​រត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដល់​គ្រប់​ភូមិ ដែល​មាន​តម្លៃ​ថោក ការ​លើកលែង​ការ​បង់ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការ​ធានា​ឲ្យ​អាជីវករ​លក់ដូរ​តាម​ផ្សារ​អាច​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​ទៅ​កូនចៅ ឬ​អ្នក​ដទៃ​ដោយ​មិន​មាន​កំណត់​អាណត្តិ​ផង​ដែរ ៕