កុំតែរថយន្តជាប់ផុង កុំអីគ្រញូង២រថយន្តមិនដឹងទៅដល់ណាទេ…
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានចុះបង្ក្រាបករណីបទល្មើសព្រៃឈើ ដោយរកឃើញឈើប្រណីតគ្រញូងជាច្រើនដុំ
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានចុះបង្ក្រាបករណីបទល្មើសព្រៃឈើ ដោយរកឃើញឈើប្រណីតគ្រញូងជាច្រើនដុំ
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានចុះបង្ក្រាបករណីបទល្មើសព្រៃឈើ ដោយរកឃើញឈើប្រណីតគ្រញូងជាច្រើនដុំ ដែលត្រូវឈ្មួញដឹកតាមរថយន្តបម្រុងនឹងយកទៅលក់បន្តនៅឯខេត្តបាត់ដំបង។ លុះពេលកំពុងតែធ្វើសកម្មភាពដឹកឈើទាំងនោះបម្រុងចេញពីព្រៃ ស្រាប់តែជាប់ផុង ពេលសមត្ថកិច្ចទៅពិនិត្យមើលឃើញសុទ្ធតែឈើគ្រញូង ក៏បង្ក្រាបតែម្តង។ ចំណែកម្ចាស់រថយន្តបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលឈឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចម្ការមួយកន្លែង ក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយរកឃើញឈើគ្រញូងចំនួន៣៨ដុំ។ ប្រភពព័ត៌មានបានឱ្យដឹងថា ពេលសមត្ថកិច្ចនគរបាលទៅដល់កន្លែងដែលរថយន្តជាប់ផុង ក្រុមឈ្មួញបាននាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទុករថយន្តចំនួន២គ្រឿង ទី១.ម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2k-0399 ដឹកឈើគ្រញូង ទី២.រថយន្តច្នៃពណ៌ខៀវ អត់ស្លាកលេខ មានឈ្មោះ លឹម សេង ជាបើករថយន្តដឹកឈើគ្រញូងបន្តផងដែរ។
ប្រភពបន្តថា គេឃើញរថយន្តម៉ាកបាឡែន១គ្រឿងខាងលើ បានបើកបរដល់ចំណុចកើតហេតុ ក៏បត់ទៅខាងស្តាំដៃ ចូលទៅក្នុងចម្ការមួយ។ ពេលនោះដោយមានការសង្ស័យ ប្រជាពលរដ្ឋក៏នាំគ្នាចូលទៅមើល ស្រាប់តែឃើញរថយន្តដឹកឈើក្រញួងជាប់ផុង ហើយគេឃើញមានកម្មក៥ទៅ៦នាក់ កំពុងតែនាំគ្នាជញ្ជូនឈើចេញពីរថយន្តបាឡែន ទៅដាក់ក្នុងរថយន្តច្នៃមួយគ្រឿងទៀត ស្របពេលសមត្ថកិច្ចនគរបាលចរាចរណ៍ទៅដល់ ទើបគេនាំគ្នារត់គេចខ្លួនបាត់អស់តែម្តង។ បើតាមប្រភពព័ត៌មានពីលោក មិន រ៉ាវុធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា រថយន្តដែលប្រព្រឹត្តបទល្មើស មានចំនួន២គ្រឿង ដែលមួយគ្រឿងជារថយន្តម៉ាកបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2k-0399 និងរថយន្តមួយទៀតជារថយន្តច្នៃ គ្មានស្លាកលេខ។
ចំពោះបទល្មើសឈើក្រញូងនេះ គឺរឹបអូសបានឈើក្រញូងចំនួន៣៨ដុំ ស្មើនឹង៣៦៥គីឡូក្រាម ដោយឡែកជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។ លោកបានបន្តថា បច្ចុប្បន្នវត្ថុតាង ត្រូវបាននាំយកទទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ដើម្បីរៀបចំកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ជារៀងរាល់ថ្ងៃបទល្មើសព្រៃឈើនៅខេត្តប៉ៃលិន បានកើតមានយ៉ាងសកម្ម ដោយលេចចេញនូវរូបភាពផ្សេងៗ ដូចជាដឹកតាមម៉ូតូ និងតាមរថយន្តដឹកសាំង ឬតាមរថយន្តតាក់ស៊ី និងមធ្យោបាយមួយចំនួនទៀត ដែលសកម្មភាពទាំងនោះ បានប្រព្រឹត្តទៅដោយរលូន ពុំមានការរារាំងពីមន្ត្រីជំនាញណាម្នាក់នោះឡើយ តែបើសិនជាមាន គឺដោយសាររថយន្តបទល្មើសទាំងនោះរងគ្រោះថ្នាក់ដោយយថាហេតុណាមួយ ទើបគេបង្ក្រាបចាប់បានដូចករណីខាងលើ៕
ចែករំលែកព័តមាននេះ