ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុលនំបញ្ចុក មួយភូមិតែម្តង

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់ បាន​រង​របួស​ដោយ​ការ​ពុល​នំ​បញ្ចុក​របស់​ម៉ូយ​ប្រចាំ បណ្តាល​ឲ្យ​ក្អួត​រាគ​រូស​ពេញ​ភូមិ តែ​ករណី​នេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ដល់​អាយុជីវិត​នោះ​ទេ ។

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់ បាន​រង​របួស​ដោយ​ការ​ពុល​នំ​បញ្ចុក​របស់​ម៉ូយ​ប្រចាំ បណ្តាល​ឲ្យ​ក្អួត​រាគ​រូស​ពេញ​ភូមិ តែ​ករណី​នេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ដល់​អាយុជីវិត​នោះ​ទេ ។

ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ​ពេ​ជ​មុនី បាន​ឲ្យ​ដឹង​ថា​ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ភូមិ​កន្លែង​រមាស ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ លោកនាយ​ប៉ុស្តិ៍​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ពុល​នំ​បញ្ចុក​របស់​ម៉ូយ​ប្រចាំ​នេះ មាន​ចំនួន​សរុប​២២​ នាក់​ស្រី​១៥ អ្នក​ទាំងអស់​រង​របួសស្រាល ។ ដោយឡែក​នៅ​ភូមិ​ទួល​ព្រីង ជន​រង​គ្រោះ​សរុប​១២​នាក់​ ស្រី​៧​នាក់ រង​របួសស្រាល ។ ចំណែក​អ្នកលក់​មានឈ្មោះ តែ នី ហៅ យិ​ច ភេទ​ស្រី អាយុ​៦៩​ឆ្នាំ នៅ​ភូម​ផ្ចឹក​ជ្រុំ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ជា​អ្នក​ប្រកប​របរ​លក់​នំ​បញ្ចុក​នៅ​តាម​ភូមិ ជា​យូរ​ឆ្នាំ​មក​ហើយ ។ តាម​ការ​សាកសួរ​ពី​សំណាក់​មន្ត្រី ចំពោះ​អ្នកលក់ បាន​ប្រាប់​ថា គាត់​ប្រកប​របរ​លក់​នំ​បញ្ចុក​តាម​ភូមិ ជា​យូរ​មក​ហើយ ដោយ​លក់​អស់​ជា​ច្រើន​គីឡូ ចំណែក​ទឹក​សម្ល​វិញ​២​ធុង​ឯណោះ មិន​ដែល​មាន​អ្នក​ណា​ពុល ឬ​វិលមុខ​ដូច​លើក​នេះ​ឡើយ ។ លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ គឺ​លោកយាយ​ធ្វើ​ដូច​សព្វមួយដង ស្រាប់តែ​ម៉ូយ (​អ្នក​ហូប​ប្រចាំ​) ដែល​ហូប​ហើយ​បែរជា​មាន​អាការ​វិលមុខ​ក្អួតចង្អោរ​គ្រប់​គ្នា​តែ​ម្តង ។ គាត់​មិន​បានដឹង​ថា តើ​បណ្តាល​មក​ពី​បញ្ហា​អ្វី​នោះ​ទេ ទើប​កើតហេតុ​ទៅ​ជា​បែប​នេះ ព្រោះ​ចង់​មួយ​ជីវិត​គាត់​ទៅ​ហើយ​ដែល​លក់​នំ​បញ្ចុក​នេះ គឺ​មិន​ដែល​មាន​បញ្ហា​កើតឡើង​ឡើយ ។ លោកនាយ​ប៉ុ​ស្តី​បាន​បញ្ជាក់​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ដដែល​ថា ករណី​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ណា​ម្នាក់​ឡើយ ។ លោក​អនុសេនីយ៍ទោ ម៉ែ​ន នុ​ត នាយ​ប៉ុស្តិ៍​បាន​ប្រាប់​ថា ខាង​ប៉ុស្តិ​សែន​ដី ស្រុក​សំរោង​ទង ក៏​មាន​អ្នក​រង​របួស​ដោយ​អាការ​ពុល​នំ​បញ្ចុក​នេះ​ដែរ គឺ​មាន​រហូត​ដល់​២​ភូមិ​ឯណោះ ក្នុង​នោះ​រួម​មាន​ភូមិ​ត្រពាំង​កែរ និង​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង មាន​ចំនួន​សរុប​៤២​នាក់ ស្រី​២៨​នាក់ ដោយឡែក​មាន​ក្មេង​ដែល​ធ្ងន់​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ដោយសារ​អាការ​ធ្ងន់ធ្ងរ​ពេក ។

លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រ៉ា អធិការ​នគរបាល​ស្រុក​គងពិសី បាន​ប្រាប់​ថា ខាង​ក្រុម​គ្រួ​ពេទ្យ​បង្អែក​ស្រុក បាន​យកនំ​ព្រមទាំង​ល្បោយ និង​ទឹក​សម្ល​ផង​ដែរ ទៅ​កាន់​បន្ទប់ពិសោធន៍ ដើម្បី​ពិនិត្យ​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពុល​បែប​នេះ តែ​លទ្ធផល​នៅ​មិន​ទាន់​បញ្ជាក់​នៅឡើយ​រង់ចាំ​នៅ​ពេល​ពិនិត្យ​ចប់​សិន ៕