ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ សម្រេច​ចោទប្រកាន់​អ្នកបើកបរ​រថយន្ត​បុក​ស្លា​.​ប់​និង​របួស​មួយ​គ្រួសារ នៅ​ផ្លូវ​៦០​ម៉ែត្រ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ឪពុក និង​កូនប្រុស​ស្រី ពីរ​នាក់ ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​ហើយ​ស្ត្រី​ជា​ម្ដាយ​រង​របួសធ្ងន់ ត្រូវ​បាន​តំណាង​អយ្យការ ធ្វើការ​ចោទប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​អ្នក​ដទៃ​ស្លាប់…

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ឪពុក និង​កូនប្រុស​ស្រី ពីរ​នាក់ ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​ហើយ​ស្ត្រី​ជា​ម្ដាយ​រង​របួសធ្ងន់ ត្រូវ​បាន​តំណាង​អយ្យការ ធ្វើការ​ចោទប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​អ្នក​ដទៃ​ស្លាប់ និង​របួស តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ​យ​ដឹង​ថា ៖ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧​និង​៣៥​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅ​ចំណុច​លើ​ផ្លូវ​៦០​ម៉ែត្រ ប្រសព្វ​ផ្លូវ​បេតុង ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ដែល​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA TACOMA ពណ៌​ទឹកប្រាក់ ផ្លា​ក​លេខ ភ្នំពេញ 2BS-1023 ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង មាន​កម្រិត​ជាតិ​អាល់កុល​០.៤៦ Mg/L និង​បាន​រេ​ចង្កូត​មក​ឆ្វេង ចូល​ចំណែក​ផ្លូវ នៃ​យាន​ម្ខាង​ទៀត ទៅ​បុក​នឹង​ម៉ូតូ មួយ​គ្រឿង​ម៉ាក HONDA CLICK ពណ៌​ខៀវ ផ្លា​ក​លេខ ភ្នំពេញ III-2330 ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​កូន​ចំនួន ២​នាក់ ដែល​ជា​អ្នក​រួម​ដំណើរ ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ឈ្មោះ ន​ន ចន្ទ​លក្ខណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធ រង​របួសធ្ងន់​។ ករណី​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​បង្ក និង​កសាង​សំណុំរឿង បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាន​សាកសួរ និង​ពិនិត្យ​ភស្តុ​តាង​នានា តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​អ្នកបើកបរ​រថយន្ត ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​ឃាត់ខ្លួន​) ពី​បទ បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​អ្នក​ដទៃ ស្លាប់ និង​របួស តាម​បទ​ប្បញ្ញត្តិ​មាត្រា ៨៣ កថាខណ្ឌ​ទី​២ ចំណុច ខ និង គ និង​មាត្រា ៨៥ កថាខណ្ឌ​ទី​២ ចំណុច ខ និង គ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​បញ្ជូន​សំណុំរឿង​នេះ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ